Related Articles
ឯកឧត្តម អ៊ុំ សារឹទ្ធ នាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ប្រគល់ជូនអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ចែកជូនប្រជាពលរដ្ឋខ្វះខាតចំនួន ១ពាន់គ្រួសារ
ឯកឧត្តម អ៊ុំ សារឹទ្ធ នាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ប្រគល់ជូនអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ចែកជូនប្រជាពលរដ្ឋខ្វះខាតចំនួន ១ពាន់គ្រួសារ ======= ដោយមានមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា និងដើម្បីចូលរួមសម្រួលការលំបាករបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញនាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ប្រគល់ជូនអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ សម្រាប់ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងកំពុងធ្វើចត្តាឡីស័កចំនួន ១ពាន់គ្រួសារ នៅវត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាក៏បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ផ្ញើជូនបងប្អូនរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ប្រកបដោយក្តីនឹករលឹក និងបានសំណូមពរដល់អាជ្ញាធរឱ្យអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ និងគោរពតាមវិធានការ ៣ការពារ ៣កុំ និងអនុវត្តន៍ឱ្យបានតាមសេចក្តីសម្រេចស្តីពីវិធានការដែលត្រូវអនុវត្តន៍ក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ និងកាត់ផ្តាច់នៃការឆ្លងនៃព្រឹត្តិការណ៍ ២០ កុម្ភៈ ឱ្យឆាប់បានវិលទៅរកស្ថានភាពធម្មតាវិញ។ អំណោយទាំងអស់នោះរួមាន៖ អង្ករចំនួន២០តោន […]
គណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស បើកសន្និបាតបូកសរុបការងារអភិវឌ្ឍសង្កាត់ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧
ភ្នំពេញ÷នាព្រឹកថ្ងៃសៅរ៍ទី១៥ ខែមករា ឆ្នាំ២០២២ នេះ ឯកឧត្តម រ័ត្ន ស៊្រាង អនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះជួយខណ្ឌដង្កោ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតី ក្នុងពិធីសន្និបាតបូកសរុបការងារអភិវឌ្ឍសង្កាត់ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ របស់គណៈកម្មាធិការ គណបក្សសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលរៀបចំឡើងនៅបរិវេណ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ដោយមានការអញ្ជើញចូលរួមពី អនុប្រធានក្រុមការងារ និងសមាជិកក្រុមការងារចុះជួយសង្កាត់ ព្រែកកំពឹស ,សមាជិកក្រុមប្រឹក្សាសង្កាត់ ព្រែកកំពឹស, សមាជិក សមាជិកាគណៈកម្មាធិការ គណបក្សសង្កាត់ព្រែកកំពឹស, ប្រធានសាខាបក្ស ចំណុះគណបក្សសង្កាត់ ព្រែកកំពឹស, តំណាងយុវជន យុវនារី ផងដែរ។ អង្គពិធីបានប្រព្រឹត្តដំណើរការទៅយ៉ាងរលូនតាមកម្មវិធីដែលបានគ្រោងទុក ក្រោមបរិយាកាសយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ។
រដ្ឋមន្ត្រី វេង សាខុន និងសហការីបានអញ្ជើញមកពិនិត្យកសិដ្ឋានដាំបន្លែជម្រុះ នៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប
នៅព្រឹកថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំឆ្លូវត្រីស័ក ព. ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមេសានេះ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកពិនិត្យកសិដ្ឋានដាំបន្លែជម្រុះ នៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កសិដ្ឋានដាំបន្លែជាលក្ខណ: hydroponic សាលាដ ត្រសក់ផ្អែម និងប៉េងប៉ោះ ក្រៅពីនោះដាំលើដី សរុប ៣៨ មុខបន្លែ សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងសៀមរាបទាំងមូល។ បច្ចុប្បន្នសកម្មភាពនៃការដាំដុះបានធ្លាក់ចុះបន្តិច ដោយសារវិបត្តិជំងឺកូវីដ-១៩ តែទោះជាយ៉ាងណាម្ចាស់កសិដ្ឋានសង្ឃឹមថាផលិតកម្មបន្លែនឹងកើនឡើងវិញក្រោយពេលវិបត្តិនេះ និងជាពិសេសបន្ទាប់ពីព្រលាន យន្តហោះខេត្តសៀមរាបថ្មីសាងសង់រួច ដែលអាចទទួលភ្ញៀវទេសចរណ៍បានរាប់លាននាក់។ សំខាន់ជាងនេះ កសិដ្ឋានគ្រោងរៀបចំជាកសិទេសចរណ៍ផងដែរនាពេលអនាគត ដោយសារកសិដ្ឋានមានលក្ខណ:អំណោយផល សំអាងលើដី ទឹក ហេដ្ឋារចនាសម្ព័ន្ធ សួនបន្លែ ដំណាំឈើហូបផ្លែ ផ្ទះសំណាក់ និងទេសភាពជើងភ្នំគូលេន។ល។ លក្ខខណ្ឌដ៏ល្អទាំងអស់នេះ ម្ចាស់កសិដ្ឋានសង្ឃឹមថានឹងអាចធ្វើការទាក់ទាញ និងស្រូបយកភ្ញៀវទេសចរណ៍ទាំងក្នុង និងក្រៅស្រុកមកទស្សនាកម្សាន្តបានយ៉ាងច្រើន។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្តឲ្យកសិដ្ឋានបន្ត សកម្មភាពផលិតរបស់ខ្លួន បើទោះបីយើងជួបបញ្ហាទីផ្សារ ប៉ុន្តែនិន្នាការនៃការកើនឡើងភ្ញៀវទេសចរណ៍នឹងវិលមករកប្រក្រតីភាពវិញក្នុងពេលឆាប់ៗខាងមុខ។ ដោយឡែក ចំពោះគម្រោង ធ្វើកសិទេសចរាណ៍ ឯកឧត្តមរដ្ឋមន្ត្រីបានឯកភាព និងគាំទ្រទាំងស្រុង។ […]