Related Articles
ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី ២៨ ខែមិថុនា ,៤ ខែកក្កដា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់!
(ភ្នំពេញ) ៖ ចាប់ពីថ្ងៃទី ២៨ ខែមិថុនា – ៤ ខែកក្កដា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស របស់ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ ថា : ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបដែលលាតសន្ធឹងលើអាងទន្លេមេគង្គនៃប្រទេសថៃ និងឡាវ គួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ។ លក្ខណៈបែបនេះនឹងធ្វើឲ្យ ៖ ១-តំបន់ទំនាបកណ្តាល ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ២-តំបន់ខ្ពង់រាប ៖ […]
ក្រុមការងារ អាវុធហត្ថខណ្ឌមានជ័យ ចុះសួរសុខទុក្ខគ្រួសារសមាជិក ដែលមានប្រពន្ធទើបតែសម្រាលកូន!
នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហែម រិទ្ធី មេបញ្ជាការអាវុធហត្ថខណ្ឌមានជ័យ បានចាត់ក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ទោ លោកអនុសេនីយ៍ទោ ពេជ ចិត ជំនួយការ អាវុធហត្ថខណ្ឌមានជ័យ ដែលមានប្រពន្ធទើបសម្រាលកូន។ ក្នុងឱកាសនោះក្រុមការងារបាននាំយកអំណោយមានដូចជា ទឹកសុទ្ធ និងភេសជ្ជៈ ០៣កេស, អង្ករ ០២ការុង រួមនឹងថវិកាមួយចំនួនទៀត ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងក្រុមគ្រួសារផងដែរ៕
ប្រតិបត្ដិករទេសចរណ៍ និងសហព័ន្ធស្រូវអង្ករកម្ពុជា គ្រោងធ្វើពិធី “បុណ្យអង្ករ”លើកដំបូងនៅខេត្តសៀមរាប !
សមាគមក្លឹបទេសចរណ៍ខេត្ដសៀមរាប និងសហព័ន្ធស្រូវអង្ករកម្ពុជា គ្រោងនឹងរៀបចំពិធីបុណ្យអង្ករ រយ:ពេល ៣ថ្ងៃនៅខេត្ដសៀមរាប ដើម្បីផ្សព្វផ្សាយសក្ដានុពលវិស័យស្រូវអង្ករកម្ពុជា ដែលជាមាស “ស” ខណ:ដែលង្ករកម្ពុជាបានឈ្នះពានរង្វាន់ “អង្ករល្អដាច់គេ លើពិភពលោក”។ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សមាគមក្លឹបទេសចរណ៍ខេត្ដសៀមរាប និងសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា ក្លឹបទេសចរណ៍ខេត្ដសៀមរាប និងសហព័ន្ធស្រូវអង្ករកម្ពុជា សហការជាមួយស្ថាប័នពាក់ព័ន្ធនឹងរៀបចំពិធីបុណ្យអង្ករដំបូងគេនៅខេត្ដសៀមរាប សម្រាប់ឆ្នាំ២០២៣ ដោយមានរយ:ពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣នេះ នៅបរិវេណសួនច្បារព្រះរាជដំណាក់ មាត់ស្ទឹងសៀមរាប។ ពិធីបុណ្យអង្ករនេះនឹងប្រមូលផ្តុំនូវផលិតផលកែច្នៃពីអង្ករ ការបង្កើតថ្នាលស្រូវពណ៌ខៀវ និងពណ៌មាសទុកសម្រាប់ភ្ញៀវទេសចរណ៍ថតកម្សាន្ត និងការចូលរួមរបស់បវរកញ្ញាអន្តរជាតិ (Miss Planet International) ជាដើម។ សេចក្ដីប្រកាសព័ត៌មានដដែលបានបន្ដថា ការរៀបចំប្រារព្ធបុណ្យអង្ករនេះ ដើម្បីជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឱ្យបានកាន់តែច្រើន ក្រោមស្មារតី នៃយុទ្ធនាការ “ទស្សនាស្រុកយើង កម្ពុជាស្អាត និងទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ”។ជាមួយគ្នានោះ ក៏បានរួមគ្នាផ្សព្វផ្សាយទិសដៅទេសចរណ៍ដ៏មានសក្កានុពល ក្នុងខេត្តសៀមរាប ផលិតផល និងសេវាកម្មទេសចរណ៍ ព្រមទាំងវប្បធម៌ អរិយធម៌ ដើម្បីបន្តធានាបាននូវភាពធន់ក្នុងវិស័យទេសចរណ៍ ដែលជា “មាសបៃតង” របស់កម្ពុជា និងផ្សារភ្ជាប់វិស័យទេសចរណ៍ជាមួយផលិតផលក្នុងស្រុក ជាការរួមចំណែកថែរក្សា […]