ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ធំ រៀបរៀបចំពិធីអភិសេក​រូប​សំណាក់​អាចារ្យ​លាក់​ ដែលសិតពីស្ពាន់ និងលោហធាតុ​ នៅចំណុចផ្លូវប្រសព្វ ផ្លូវវាងក្រុងស្ទឹងសែន


(ខេត្តកំពង់ធំ) នាល្ងាចថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២១ រដ្ឋបាលខេត្តកំពង់ធំរៀបចំពិធីពិអភិសេករូបសំណាកអាចារ្យលាក់ ក្រោមអធិបតីភាព ឯកឧត្ដម ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ដោយមានការអញ្ជើញចូលរួមពីព្រះសង្ឃ មន្ត្រីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋ ពិធីនេះត្រូវបានប្រារព្ធឡើងនៅផ្លូវច្រមុះជ្រូក (ចំណុចផ្លូវប្រសព្វ ផ្លូវវាងក្រុងស្ទឹងសែន) ភូមិក្រចាប់​ សង្កាត់អាចារ្យលាក់​ ក្រុង​ស្ទឹងសែន​ ខេត្តកំពង់ធំ។

adm

Leave a Reply

Your email address will not be published. Required fields are marked *