ព័ត៌មានជាតិ

ប្រកាសតែងតាំងមុខតំណែង ស្នងការ នៃស្នងការដ្ធាននគបាលខេត្តការខេត្តត្បូងឃ្មុំ


(ខេត្តត្បូងឃ្មុំ)៖ ព្រឹកថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូតទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅសាលាខេត្តត្បូងឃ្មុំ។

សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការរងនគរបាលខេត្តត្បូងឃ្មុំ ត្រូវបានតែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ជំនួសលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ដែលត្រូវបានដាក់អោយចូលនិវត្តន៍ ហើយត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ថ្នាក់ស្មើអនុរដ្ឋលេខាធិការ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *