ព័ត៌មានជាតិ

អភិបាលខេត្ត កំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា មិននៅបង្អង់យូរ ក៌បានចាត់ឲ្យអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យ និងធ្វើការដោះស្រាយជាបន្ទាន់


(កំពង់ចាម)តបតាមសំណើរបស់ប្រជាពលរដ្ឋមកពីឃុំចំនួន ០៣ នៃស្រុកជើងព្រៃ រួមមាន÷ ឃុំផ្ដៅជុំ ឃុំសូទិព្វ និងឃុំព្រៃចារ ស្នើសុំការអន្តរាគមន៍ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ដោយបានស្នើសុំបើកផ្លូវទឹកត្រង់ចំណុចមុខវត្តស្ទឹងឆ្វេង និងចំណុចភូមិអន្លង់ជ្រៃ ឃុំច្បាអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីសម្រួលដល់ការធ្វើស្រែប្រាំងរបស់បងប្អូនប្រជាពលរដ្ឋទាំងបីឃុំខាងលើប្រមាណជាង ១,១០០ហិកតា។

ក្រោយទទួលបានសំណើពីប្រជាពលរដ្ឋ និងបានជួបសាកសួរផ្ទាល់មាត់ ពីឯកឧត្តមអភិបាលខេត្ត នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នាសាលាខេត្តកំពង់ចាម។
ជាលទ្ធផល÷ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តលោកបានទទួលយកសំណើរបស់ប្រជាពលរដ្ឋខាងលើ និងបានចាត់ឲ្យមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យ និងធ្វើការដោះស្រាយជូនតាមសំណើខាងលើ ដោយទទួលបានលទ្ធផលដូចខាងក្រោម÷
នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម សហការជាមួយអាជ្ញាធរស្រុកជើងព្រៃ ស្រុកបាធាយ និងស្រុកកងមាស ដោយមានការចូលរួមពីអាជ្ញាធរឃុំពាក់ព័ន្ធចំនួន៧ និងបានធ្វើការបើកផ្លូវទឹកព្រែកស្ទឹងឆ្វេងទៅតាមសំណើ និងសំណូមពររបស់ប្រជាជន ជាលទ្ធផលក្រុមការងារសម្រេចបាន÷

១,ទប់ព្រែកដើម្បីឆ្លងកាត់ប្រវែង ៣៥.៤៩m បើកមុខ២ m ស្ថិតចំនុចខ្លាក្រទាម ឃុំផ្តៅជុំ ស្រុកជើងព្រៃ។

២, ទប់ព្រែកដើម្បីឆ្លងកាត់ប្រវែង ៣៥.៤០m បើកមុខ២ m ស្ថិតនៅចំនុចក្រពើប្រជុល ស្ថិតនៅចំព្រំប្រទល់ ស្រុកជើងព្រៃ និងស្រុកបាធាយ។
៣, ទប់ព្រែកដើម្បីឆ្លងកាត់ប្រវែង ៣៥.៤០m ពីមុនបើកមុខលូ១ m មួយជួរ ឥឡូវក្រុមការងារតម្រូវអោយបើកមុខលូ១ m មួយជួរថែមទៀត ស្ថិតចំនុចអន្លុងជ្រៃ ឃុំ ច្បារអំពៅ ស្រុកបាធាយ។

៤, ទប់ព្រែកដើម្បីឆ្លងកាត់ប្រវែង២០.២៥ m ពីមុនដាក់លូមុខកាត់០.៨ m មួយជួរ ឥឡូវក្រុមការងារតម្រូវអោយដាក់លូមុខកាត់០.៨ m ចំនួនពីរជួរន្ថែមទៀត ត្រង់ចំនុចស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ។

សមកម្មភាពទាំងនេះស បញ្ជាក់ឲ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា “សុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម គឺជាសុខទុក្ខរបស់ឯកឧត្តម អ៊ុន ចាន់ដា” អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម៕

អត្ថបទ ចៅវង្ស

adm

Leave a Reply

Your email address will not be published. Required fields are marked *