ព័ត៌មានជាតិ

ប្រជាកសិករប្រមាណជា៤០០គ្រួសារ បានផ្តិតមេដៃស្នើសុំអាជ្ញាធរខេត្តកំពង់ធំលុបចោលការធ្វើអាជីវកម្មបូមទឹករបស់លោក​ ហាក់​ សុង


ភ្នំពេញ៖ ប្រជាកសិករ ប្រមាណជិត ៤០០គ្រួសាររស់នៅ ភូមិចំនួន៤នៅសង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន បាននាំគ្នា ផ្តិតមេដៃដើម្បីស្នើសុំទៅអាជ្ញាធរខេត្តកំពង់ធំ អោយលុបចោលការផ្តល់សិទ្ធិអោយក្រុមហ៊ុន កំពង់ធំ អ៊ិនវេសមេន និង ឌីវេឡុបមេនគ្រុប ធ្វើអាជីវកម្មបូមទឹកស្រោចស្រពស្រូវប្រាំងនៅអាណត្តិថ្មីនេះ ព្រោះតែក្រុមហ៊ុនមួយនេះបានធ្វេីអោយប្រជាកសិកររងទុក្ខជាង១០ឆ្នាំ។
ការផ្តិតមេដៃតវ៉ារបស់ប្រជាកសិករទាំងនេះបន្ទាប់ពីក្រុមហ៊ុន ខាងលើ ដែល មានលោកហាក់ សុង ជាប្រធានក្រុមហ៊ុន កន្លងមកមិនបានផ្គត់ទឹកគ្រប់គ្រាន់ទៅតាមសំណូមពរ និងតម្រូវការចាំបាច់របស់ប្រជាកសិករ និងបានយកតម្លៃ សេវាទឹកខ្ពស់ ធ្វើអោយកសិករ ខឹងសម្បា ជាមួយក្រុមហ៊ុន ជាច្រើនលើកច្រើនសារ រហូតដល់កសិករ បានដាក់ ពាក្យបណ្តឹង ទៅសាលាសង្កាត់ សាលាក្រុងនិងខេត្ត ដើម្បីអោយក្រុមហ៊ុន អនុវត្តតាមកិច្ចសន្យា ដោយធ្វើផ្លូវ ស្តារប្រឡាយ និង ផ្តល់ទឹកអោយបានគ្រប់គ្រាន់ តែក្រុមហ៊ុន មិនធ្វើតាមការដោះស្រាយ ស្រាប់តែនៅ ដើមខែមករា ឆ្នាំ ២០២១ លោកសុខ លូ អភិបាល នៃគណះ អភិបាលខេត្តកំពង់ធំ បែរជាចាឯកភាព តាមសំណើរ របស់ ក្រុមហ៊ុនខាងលើនេះ អោយបន្តអាជីវកម្ម បូមទឹកស្រោចស្រពស្រូវប្រាំងនៅអាណត្តថ្មី ទាំងអាជ្ញាធរថ្នាក់ក្រោមមិនដឹងសោះទៅវិញ ។

ប្រជាពលរដ្ឋនៅតែមិនអស់ចិត្ត និង ទាមទារអោយមានការបោះឆ្នោតសាជាថ្មី ហើយសង្ស័យថា អាចមានការឃុបឃិតជាមួយប្រព័ន្ធ ប្រព្រឹត្តអំពើពុករលួយ ហើយមើលទៅ បានជាក្រុមហ៊ុន ហាក់ សុង ដែលប្រជាពលរដ្ឋ មិនពេញចិត្តសោះ តែអាចបន្តអាជ្ញាប័ណ្ណ បានទៀត ។
ជាមួយគ្នានេះផងដែរ ចៅសង្កាត់អូរកន្ធរ លោក ជីវ គឹមអុន បានថ្លែងអោយដឹងថា ក្រុមហ៊ុន លោក ហាក់ សុង ធ្វើអោយកសិកររងទុក្ខវេទនា ក្នុងការខ្វះខាតទឹកប្រើប្រាស់ ស្រោចស្រពស្រូវ ធ្វើអោយបាត់បង់ផល អស់រយៈពេលជាង១០ឆ្នាំ មកហើយ ។ ទន្ទឹមនឹងនេះ កសិករមិនអនុញ្ញាតអោយក្រុមហ៊ុន នេះ បន្តបូមទឹកទៀតឡើយ ដោយសំណូមពរអោយអ្នកមានសមត្ថភាព មកជំនួស វិញ ។
លោកចៅសង្កាត់អូរកន្ធរ រូបនេះបន្តថា ចំពោះសំណើអនុញ្ញាតអោយក្រុមហ៊ុន លោក ហាក់ សុង បន្តអាជីវកម្មរយៈពេល១០ឆ្នាំ ទៀតនោះ គឺ អាជ្ញាធរពុំបានដឹងនោះឡើយ ។
ប្រជាកសិករ គ្រប់ៗគ្នាក៍បានសំណូមដល់ សម្តេច តេជោហ៊ុន សែនមេត្តាជួយអន្តរាគមន៍ ដើម្បីអោយអាជ្ញាធរ ខេត្តលប់ចោលអាជីវកម្មរបស់ ក្រុមហ៊ុន កំពង់ធំអ៊ិនវេសមេននិង ឌីវេឡុបមេនគ្រុប ហើយ ធ្វើការប្រកាសដេញថ្លៃឬបោះឆ្នោតដើម្បី អោយក្រុមហ៊ុន ណាមួយ ដែល យកចិត្តទុកដាក់ និងមានសមត្ថភាពផ្គត់ផ្គង់ទឹកគ្រប់គ្រាន់តាម តម្រូវការចាំបាច់របស់ប្រជាកសិករ។ ទោះបីជាយ៉ាងណាអ្នកយកព័ត៌មានយើងពុំទទួលបានការបំភ្លឺណាមួយពីអាជ្ញាធរ ខេត្តនិងក្រុមហ៊ុនបាននៅឡើយនោះទេ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *