Related Articles
នៅថ្ងៃទី២១ខាងមុខនេះក្លឹបអ្នកកាសែតកម្ពុជា[ក.អ.ក]និងរៀបចំវេទិកាពិភាក្សាស្តីពី “ការពង្រឹងក្រមសីលធម៌ នៃវិជ្ជាជីវៈសារព័ត៌មាន” គឺជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់សម្រាប់អ្នកសារព័ត៌មានក្នុងការអនុវត្តវិជ្ជាជីវៈ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) នឹងរៀបចំវេទិកាពិភាក្សាស្តីពី “ការពង្រឹងក្រមសីលធម៌ នៃវិជ្ជាជីវៈសារព័ត៌មាន” ដែលវេទិកានេះនឹងរៀបចំធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ ដើម្បីប្រមូលធាតុចូលបន្ថែម និងអបអរសាទរទិវាសេរីភាព សារព័ត៌មានពិភព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមពី លោក លោកស្រី ជានិពន្ធនាយក និពន្ធរង បុគ្គលិក សហការី ស្ថាប័នអង្គភាពសារព័ត៌មាននានាយ៉ាងច្រើនផងដែរ។ បើតាមក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក)បានបញ្ជាក់ថា ក្រោយពីបានពិភាក្សា និងការចូលរួមយោបល់ពីអ្នកសារព័ត៌ មានអាជីព និងអតីតអ្នកសារព័ត៌មាន ដែលមានបទពិសោធន៍យូរឆ្នាំ ក.អ.ក បានតាក់តែងបំពេញបន្ថែមនូវក្រម សីលធម៌ នៃវិជ្ជាជីវ:សារព័ត៌មាន របស់ក្លិបអ្នកកាសែតកម្ពុជា ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តវិជ្ជាជីវ: របស់អ្នកសារព័ត៌មានក្នុងកិច្ចការងារប្រចាំថ្ងៃ ប៉ុន្តែ ក.អ.ក យល់ឃើញថា ក្រមសីលធម៌នៃវិជ្ជាជីវ:សារព័ត៌មានខាងលើនេះអាចនៅមានចំណុចចន្លោះប្រហោង ឬមិនពេញលេញត្រង់ប្រការណាមួយ ដោយតម្រូវអោយសមាជិក សមាជិកា ក.អ.ក ចូលរួម យោបល់បំពេញបន្ថែម។ ដូច្នេះហើយទើប ក.អ.ក […]
សារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជីវិតតម្កល់លេីត្បូង នៅក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ គ.ស.២០២១
សារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជីវិតតម្កល់លេីត្បូង នៅក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ គ.ស.២០២ នៅក្នុងឱកាសអភិលក្ខិតកាលដ៏មហាសិរីមង្គលថ្លៃថ្លា ពោពេញដោយក្តីសោមនស្សរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតសំដែងនូវអំណរសាទរឥតឧបមា ចូលរួមថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរី វិបុលសុខ មហាប្រសើរគ្រប់ប្រការ សូមលើកហត្ថប្រណម្យ ឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រះបារមីនៃ អតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ព្រះបារមីព្រះករុណា ព្រះបរមរតនកោដ្ឋ ពិសេសទេវតាឆ្នាំថ្មី ព្រះនាម មណ្ឌាទេវី សូមយាងតាមជួយអភិបាលគ្រងរក្សាការពារ ថ្វាយចំពោះ ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី សូមព្រះអង្គទ្រង់ប្រកបដោយ ព្រះរាជសុខភាពបរិបូរណ៍ ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមដល់កូនចៅនិង ប្រជារាស្ត្រទូទៅរបស់ព្រះអង្គជានិរន្តន៍តរៀងទៅ🙏
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោប្រកាសបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រក្នុងអំឡុងជំងឺកូវីដ-១៩ នៅជុំទី៤ ចំនួន៤ខែទៀត
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចឲ្យបន្តការអនុវត្ត «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» ជុំទី៤ ចំនួន៣ខែ បន្ថែមទៀត គឺសម្រាប់ ខែមករា ខែកុម្ភៈ និង ខែមីនា ឆ្នាំ២០២១។ តាមរយៈ Facebook Page របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ បានសរសេរយ៉ាងដូច្នេះថា៖ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ជុំទី៤! កាលពីថ្ងៃអង្គារ៍ ទី១៥ ខែធ្នូ កន្លងទៅថ្មីៗនេះ ក្នុងអំឡុងពេលថ្លែងសារពិសេស ទាក់ទិននឹងបញ្ហាជំងឺកូវីដ-១៩ និងវាក់សាំងការពារកូវីដ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានសម្រេចឲ្យបន្តការអនុវត្ត កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជុំទី៤ ចំនួន៣ខែ បន្ថែមទៀត គឺសម្រាប់ ខែមករា ខែកុម្ភៈ និង […]