Related Articles
ឯកឧត្តម សួន សុម៉ាលីន បន្តអញ្ជើញចុះពិនិត្យទីតាំងស្ថានីយបូមទឹកទី១ ប្រព័ន្ធស្រោចស្រពវ៉ៃគោ១ ជាលើកទី២ និងផ្លូវពីរខ្សែមានប្រវែងជាង១៧ គីឡូម៉ែត្រនៅស្រុកស៊ីធរកណ្តាល និងស្រុកកញ្រ្ជៀច
ព្រៃវែង៖ ណៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត រួមជាមួយឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្រ្តីមន្ទីរជំនាញខេត្ត អញ្ជើញចុះពិនិត្យទីតាំងស្ថានីយបូមទឹកទី១ ប្រព័ន្ធស្រោចស្រពវ៉ៃគោ១ ជាលើកទី២ ក្នុងឃុំមហាលាភ ស្រុកកោះសុទិន ខេត្តកំពង់ចាម។ ការចុះពិនិត្យនៅស្ថានីយទី១ នៃប្រព័ន្ធវ៉ៃគោ១នេះដែរ ដើម្បីបញ្ជូនទឹកទៅស្រោចស្រពស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាតទឹក សរុបផ្ទៃដីចំនួន ៩,៨៨៣ ហិកតា តាមប្រឡាយមេទី២ ប្រវែង ៤១ គម និងប្រឡាយប្រមូលដុំប្រវែង៣០គម ក្នុងស្រុកកំចាយមារ ចំនួន៣ឃុំ ស្រុកមេសាង ចំនួន៦ឃុំ និងស្រុកស្វាយអន្ទរចំនួន៤ឃុំ ក្នុងខេត្តព្រៃវែង។ បន្ទាប់ពីរអញ្ជើញចុះពិនិត្យទីតាំងស្ថានីយបូមទឹកទី១ ប្រព័ន្ធស្រោចស្រពវ៉ៃគោ១ រួចមកឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្ដម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាល ខេត្តព្រៃវែង ព្រមទាំងប្រតិភូ ជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងទីប្រឹក្សាបច្ចេកទេសគម្រោង។ ដើម្បីអញ្ជេីញចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវរបស់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ ស្ថិតក្នុងខេត្តព្រៃវែង ចំនួន ២ខ្សែរួមមាន […]
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញដោយផ្ទាល់ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ការប្រកួតបាល់ទាត់រវាង កម្ពុជា vs ទីម័រខាងកើត
ពិតជាអស្ចារ្យណាស់ ព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ចាប់ផ្តើមដោយវិញ្ញាសាកីឡាបាល់ទាត់បុរសអាយុក្រោម ២២ ឆ្នាំ ដែលមាន កម្ពុជា (ម្ចាស់ផ្ទះ) ប្រកួតជាមួយ ទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិ អូឡាំពិក យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ក្នុងនោះ កម្ពុជាទទួលបានជ័យជំនះលើភ្ញៀវ ក្នុងលទ្ធផល 4-0។ កម្មវិធីប្រកួតបានបញ្ចប់ទៅដោយរលូនក្នុងបរិយាកាសសប្បាយរីករាយប្រកបដោយមោទកភាព និងសុវត្ថិភាព ដែលក្នុងនោះគេឃើញមានកងកម្លាំងប្រដាប់អាវុធចម្រុះ បានរួមគ្នាប្រឹងប្រែង ការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ យ៉ាងយកចិត្តទុកដាក់ ក្នុងនោះក៏មានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានចូលរួមបំពេញតួនាទីយ៉ាងម៉ឹងម៉ាត់ ស្វាហាប់ ប្រកបដោយឯកសណ្ឋាន មធ្យោបាយ សម្ភារៈ ទំនើបទាន់សម័យ ក្រោមការអញ្ជើញចុះដឹកនាំដោយផ្ទាល់ ពីសំណាក់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ផងដែរ៕
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកខេត្តកំពង់ចាម ដើម្បីចុះ មកពិនិត្យប្រព័ន្ធស្រោចស្របស្វាយប្រវត្តិ របស់សហគមន៍បន្លែកោះរកា ដែលមានទីតាំងនៅភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀម ដោយរួមដំណើរជាមួយលោកអភិបាលស្រុកផងដែរ
កម្មវិធីទី២៖ ចេញពីខេត្តព្រៃវែង ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកខេត្តកំពង់ចាម ដើម្បីចុះ មកពិនិត្យប្រព័ន្ធស្រោចស្របស្វាយប្រវត្តិ របស់សហគមន៍បន្លែកោះរកា ដែលមានទីតាំងនៅភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀម ដោយរួមដំណើរជាមួយលោកអភិបាលស្រុកផងដែ។ មិនខុសពីស្រុកកញ្ជ្រៀច សហគមន៍បន្លែកោះរកា មានសមាជិក ៤៥គ្រួសារ ប្រកបរបរដាំបន្លែចម្រុះ រួមទាំងដំណាំពោតផងដែរ (ក្នុងខែនេះភាគច្រើនកសិករដាំពោត) ចាប់ពីខែតុលា ទើបចាប់ផ្តើមដាំបន្លែ ប៉ុន្តែបន្ទាប់ពីទទួលបានប្រព័ន្ធស្រោចស្រពនេះ ពួកគាត់នឹងចាប់ផ្តើមដាំបន្លែ វិលជុំ សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងខេត្ត និងរាជធានីភ្នំពេញផងដែរ។ ដោយមានលក្ខណអំណោយផលទឹក ពួកគាត់ថានឹងពង្រីកផលិតកម្មបន្លែ និងពោតឲ្យបានច្រើនថែមទៀត និងខិតខំអនុវត្តបច្ចេកទេសដើម្បីបង្កើនផលិតកម្ម ធានាបានបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាពផលិតផលបន្លែនាពេលអនាគត។ បានទទួលប្រព័ន្ធស្រោចស្រពដែលជាអំណោយដ៏ថ្លៃថ្លាររបស់សម្តេចតេជោ ឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរឲ្យសហគមន៍ជួយថែរក្សា ការពារឲ្យបានគង់វង្សល្អ ប្រយោជន៍ទុកប្រើប្រាស់រួមឲ្យអស់លទ្ធភាពលើផ្ទៃដីជាង ៥០ហត ទុកសម្រាប់បម្រើឲ្យផលិតកម្មដំណាំបន្លែ និងពោតដែលជាប្រភពចំណូលគ្រួសារប្រកបដោយនិរន្តរភាព និងឈានជាជំហានៗធ្វើការកែប្រែជីវភាព តាមរយ:ការកែប្រែទម្លាប់ដាំដុះ ដែលពឹងអាស្រ័យទាំងស្រុងលើទឹកភ្លៀង អនុវត្តបច្ចេកទេសឲ្យបានត្រឹមត្រូវ ការជ្រើសរើសពូជ ការប្រើជី ថ្នាំសម្លាប់សត្វល្អិត និងការអនុវត្តបច្ចេកវិទ្យាក្រោយពេលប្រមូលផល។ មន្ទីរក៏ត្រូវចុះមកជួយពិនិត្យ តាមដានលើការប្រើប្រាស់ប្រព័ន្ធនេះឲ្យបានសមស្រប មានតម្លាភាព និងប្រសិទ្ធភាព។ សហគមន៍នេះ ក៏មិនខុសពីសហគមន៍បន្លែសុវត្ថិភាព និងសរីរាង្គទួលត្រពាំងស្រស់បំព្រងដែរនាយកដ្ឋានវិស្វកម្មកសិកម្មបានជួយសាងសង់ប្រព័ន្ធស្រោចស្រពដូចខាងក្រោម៖ […]