Related Articles
លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញអញ្ជើញនាំយកណោយ មនុស្យធម៌ របស់ សម្ដេចកិត្តព្រឹទ្ធ ចែកជូនប្រជាពលរដ្ឋ ចំនួន១៤គ្រួសារ រស់នៅសង្កាត់វត្តភ្នំ និងសង្កាត់ផ្សារចាស់
(ភ្នំពេញ) លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ បានអញ្ជើញ នាំយកអំណោយ មនុស្សធម៌ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ប្រជាពលរដ្ឋ រស់នៅ សង្កាត់វត្តភ្នំ និង សង្កាត់ផ្សារចាស់ចំនួន១៤គ្រួសារ … នាល្ងាចថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៦:០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ និង ភរិយា បានអញ្ជើញ នាំយកអំណោយ មនុស្សធម៌ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ទីទាល់ក្រ ក្នុង […]
ក្រុមចោរឆក់វ័យក្មេង០៤នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់!
ក្រុមចោរឆក់វ័យក្មេង ០៤នាក់ (ស្រីម្នាក់) ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល រាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដោយជាប់ពាក់ព័ន្ធករណី លួចនិងឆក់យកទ្រព្យសម្បត្តិពីប្រជាពលរដ្ឋយ៉ាងសកម្ម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ជនសង្ស័យទាំង០៤នាក់រួមមាន៖ ១.ឈ្មោះ កែវ គីមហាក់ ភេទប្រុស អាយុ១៦, ២.ឈ្មោះ ឃឿន ជីវ៉ា ភេទប្រុស អាយុ១៦ឆ្នាំ, ៣.ឈ្មោះ រឿន រត្ន័ ភេទប្រុស អាយុ១៨ឆ្នាំ, ៤.ឈ្មោះ ស្រស់ ស្រីនីន ភេទស្រី អាយុ១៥ឆ្នាំ។ តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឲ្យដឹងដូចៗគ្នាថា កន្លងមកពួកខ្លួនរួមជាមួយបក្ខពួក០៣នាក់ផ្សេងទៀតដែលមានឈ្មោះ អាឡាយ អាមេឃា និងម្នាក់ទៀតមិនស្គាល់ឈ្មោះ ធ្លាប់បានធ្វើសកម្មភាពលួច និងឆក់យកទ្រព្យសម្បត្តិពីប្រជាពលរដ្ឋជាច្រើនដងមកហើយដូចជា ឆក់កាបូប, ឆក់ខ្សែក និងទូរស័ព្ទដៃ នៅម្តុំតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណ្ឌកំបូល, ម្តុំមុខរោងចក្រយ៉ាកជីន ខណ្ឌកំបូល, ម្តុំទីប្រជុំជនស្រុកអង្គស្នួល ខេត្តកណ្ដាល, ម្តុំភូមិទួលសាម៉ សង្កាត់កំបូល និងធ្លាប់ធ្វើសកម្មភាពលួចកាត់សោរធុងក្លាសេភេសជ្ជៈចំនួន០៣កន្លែង នៅភូមិតាសេក […]
អភិបាលរងក្រុងស្វាយរៀងម្នាក់ ឆ្លងជំងឺកូវីដ១៩ និងបានប៉ះពាល់មនុស្សជាង១០០នាក់
ខេត្តស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើបុរសម្នាក់ឈ្មោះ សរ សុដានី អាយុ៣៩ឆ្នាំ មានតួនាទីអភិបាលរងក្រុងស្វាយរៀង រស់នៅក្រុងស្វាយរៀង និងការប៉ះពាល់ប្រជាពលរដ្ឋផ្សេងទៀត នៅក្នុងខេត្តស្វាយរៀង។ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដស្វាយរៀងបានបញ្ជាក់ថា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១កន្លងមក បុរសរូបនេះបានប៉ះពាល់ផ្ទាល់ជាមួយបុរសជនជាតិចិន ២នាក់ មានវិជ្ជមានជំងឺកូវីដ-១៩ និងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាក ដើម្បីធ្វើតេស្ត នៅវិទ្យាស្ថានសុខភាពសាធារណៈ លទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ហើយក្រុមការងារបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រ នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។ ក្រុមការងារបានស្រាវជ្រាវរកឃើញ អ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយបុរសជនជាតិខ្មែរខាងលើ សរុបមានចំនួន១០៥នាក់ ស្រី២៩នាក់។ ក្នុងនោះអ្នកប៉ះពាល់ផ្ទាល់ ៤៤នាក់ ស្រី៨នាក់បានយកវត្ថុវិភាគសំណាកចំនួន៦នាក់ នៅសល់៣៨នាក់ រង់ចាំក្រុមការងារយកវត្ថុវិភាគសំណាកទៅធ្វើតេស្ត ត្រូវបានដាក់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងអ្នកប៉ះពាល់ប្រយោល៦១នាក់ ស្រី២១នាក់ ធ្វើចត្តាឡីស័កនៅតាមផ្ទះ៕