Related Articles
ឯកឧត្ដម ស្បោង សារ៉ាត់ ៖ សន្តិភាពបានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ បងប្អូនប្រជាពលរដ្ឋមានឱកាសជួបជុំធ្វើបុណ្យទានបំពេញសទ្ធារបស់ខ្លួន
ព្រៃវែង៖ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍លើកឡើងថា កត្តាសុខ សន្តិភាព បានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្នុងនោះបងប្អូនប្រជាពលរដ្ឋ មានឱកាសក្នុងការជួបជុំ ធ្វើបុណ្យទានបំពេញនៅសទ្ធារបស់ខ្លួន ដោយការលើកឡើងបែបនេះគឺនៅក្នុងពិធីសម្ពោធសមិទ្ធផលនានានៅក្នុងវត្ត បទុមមុនីសុគន្ធារាម (ហៅវត្តខ្នា) ស្ថិតនៅភូមិខ្នារ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង នាថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២២។ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងបន្ថែមទៀតថា កត្តាសុខសន្តិភាពទាំងអស់នេះក៏កើតចេញពីបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាជឿជាក់ មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានខិតខំពុះពារស្វែងរកសុខសន្តិភាពនេះជូនបងប្អូនប្រជាពលរដ្ឋ។ ហើយក្នុងនោះដែរសម្ដេចក៏បាន ខិតខំស្វះស្វែងរកនៅវ៉ាក់សាំងដើម្បីបង្ការទប់ស្កាត់នៃការឆ្លងជំងឺកូវីដ19 ទើបធ្វើឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសមានឱកាសក្នុងការជួបជុំធ្វើបុណ្យទាន និងរៀបចំកម្មវិធីផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានបន្ថែមទៀតថា សមិទ្ធផលនានាដែលបានដាក់សម្ពោធឆ្លងប្រើប្រាស់នាថ្ងៃនេះ មានគំនូរព្រះពុទ្ធរូប សាលាឆទាន ស្ពាន ផ្លូវថ្នល់ កុដិសម្រាប់សមណៈសិស្ស នៃសាលាពុទ្ធិកបឋមសិក្សាសម្តេច ជា ស៊ីម ខ្នារ គង់នៅសិក្សារៀនសូត្រ ទាំងនេះគឺជាសមិទ្ធផលថ្មីមួយដែលកើតចេញពីកម្លាំងសទ្ធាជ្រះថ្លារបស់បងប្អូនពុទ្ធបរិស័ទប្រជាពលរដ្ឋទីជិតឆ្ងាយ […]
លោកវរសេនីយ៍ឯក សៀ ទីន សម្តែងការអបអរសាទរចំពោះ សិក្ខាកាមវគ្គបណ្តុះបណ្តាលយោធាចារ្យ ជំនាញបាញ់អាវុធខ្លី នៅសាលានាយទាហានសកម្ម!
នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយក្រុមការងារ បានទទួលការអញ្ជើញឲ្យចូលរួមក្នុងកម្មពិធីបិទវគ្គបណ្តុះបណ្តាលយោធាចារ្យ ជំនាញបាញ់អាវុធខ្លី នៅសាលានាយទាហានសកម្ម ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម និងមានការចួលរួមពី យោធាចារ្យ នាយទាហាន នាយទាហានរង នៃសាលានាយទាហានសកម្មជាច្រើនរូបទៀត។ វគ្គបណ្តុះបណ្តាលយោធាចារ្យជំនាញបាញ់អាវុធខ្លីនេះ ត្រូវបានសាលានាយទាហានសកម្ម រៀបចំឡើងក្នុងគោលបំណង បំពេញសមត្ថភាពដល់នាយទាហាន យោធាចារ្យ ដែលមិនទាន់បានឆ្លងវគ្គសិក្សាជំនាញបាញ់អាវុធខ្លី ក៏ដូចជាដើម្បីឱ្យសិក្ខាកាមមានសមត្ថភាពបំពេញភារកិច្ចបានល្អ តាមការចាត់តាំងរបស់សាលា និង ដើម្បីពង្រឹងគុណភាព នាយទាហាន ជាយោធាចារ្យវ័យក្មេង សម្រាប់បន្តវេន ដោយបានចាប់ផ្តើមវគ្គ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ និងបានបញ្ចប់នៅ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ ក្នុងវគ្គបណ្តុះបណ្តាលនេះ ក៏ទទួលបានការអនុញ្ញាត ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យគ្រូឧទ្ទេសនាម ចំនួន […]
ឯកឧត្តម ជា សុមេធី បានដឹកនាំកិច្ចប្រជុំប្រចាំខែធ្នូ របស់ក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង និងផ្សព្វផ្សាយផែនការសកម្មភាព និងផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី បានដឹកនាំកិច្ចប្រជុំប្រចាំខែធ្នូ របស់ក្រុមការងារយុវជនគណបក្សខេត្ត និងផ្សព្វផ្សាយផែនការសកម្មភាព និងផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជូនថ្នាក់ដឹកនាំ និងសមាជិក សមាជិការ ក្រុមការងារយុវជនគណបក្សខេត្ត និងសកម្មជនបក្ស ដែលមកពីមន្ទីរ អង្គភាពជុំវិញខេត្ត សរុបប្រមាណ៩២នាក់ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង Online Zoom។ ក្នុងកិច្ចប្រជុំនេះ ខ្ញុំបាទ បានលើកឡើងអំពីផែនការ និងគោលការណ៍នៃការរៀបចំរចនាសម្ព័ន្ធយុវជនគណបក្សទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធដែលមាននៅក្នុងខេត្ត អោយមានភាពច្បាស់លាស់ ដែលតម្រូវឱ្យមានការចូលរួមពីថ្នាក់ដឹកនាំស្រុក-ក្រុងទាំងអស់ ដើម្បីជំរុញការយល់ដឹង និងលើកទឹកចិត្តដល់ សមាជិក សមាជិកាជាយុវជនគណបក្សក្នុងការអនុវត្តនូវសកម្មភាពយ៉ាងសកម្ម គាំទ្រដល់ផែនការយុទ្ធសាស្ត្រ និងគោលនយោបាយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាចុងក្រោយ ខ្ញុំបាទ សូមធ្វើការផ្តាំផ្ញើរ ដល់សមាជិកគណបក្សខេត្តទាំងអស់ បន្តចូលរួមជាមួយគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ក្នុងការបំផុសចលនាយុវជនឲ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស ចូលរួមអនុវត្តផែនការរួមរបស់គណបក្សក្នុងការសម្រេចឲ្យបានជោគជ័យសម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ។