Related Articles
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១២៖
នាព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នេះ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ តំណាងឲ្យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាល ជាមួយអាវុធហត្ថនារីនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន២៩នាក់ ព្រមទាំងបុគ្គលិកនារីបម្រើការងារក្នុងអង្គភាពចំនួន៤នាក់ សរុប៣៣នាក់ ដើម្បីសម្តែងការអបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ (៨ មីនា ១៩១១ – ៨ មីនា ២០២៣) ក្រោមប្រធានបទ “ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយុគសម័យឌីជីថល” និងចូលរួមលើកស្ទួយដល់កិត្យានុភាពសម្រាប់នារីផងដែរ។ តម្លៃនៃការចូលរួមរបស់ស្ត្រី គឺមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ។ ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន ក៏បាននាំយកអំណោយអនុស្សាវរីយ៍របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន […]
ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានចុះពិនិត្យមើលទីតាំងខ្មោចនាវាចម្បាំងដឹកសភាវុធដែលលេចកាលពីសម័យមុន
នៅព្រឹកថ្ងៃទី ០៩ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អភិបាល នៃគណអភិបាលខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្តមអភិបាលរងខេត្ត/កងកម្លាំងទាំងបីប្រភេទ/លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត/ អាជ្ញាធរស្រុកកងមាស-ស្រីសន្ធរ និងមន្ត្រីពាកព័ន្ធមួយចំនួន និងដោយបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីលោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) បានអញ្ជើញចុះពិនិត្យទីតាំងដែលរកឃើញគ្រាប់យុទ្ធភណ្ឌជាង ០៦តោន ចេញពីខ្មោចនាវាចម្បាំង ដែលលិចនៅក្នុងទន្លេមេគង្គខេត្តកំពង់ចាម ប្រមាណជាង ៥០ឆ្នាំមុន។ គូរបញ្ជាក់ថា! បន្ទាប់ពីទទួលបានរបាយការណ៍ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រាយការណ៍ថាមានខ្មោចនាវាច្បាំងបន្សល់ទុកពីសម័យសាធារណរដ្ឋខ្មែរ ឆ្នាំ១៩៧០-១៩៧៥ ដែលបានរកឃើញនៅក្នុងទឹកទន្លេមេគង្គ ស្ថិតក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមនោះ ក្រុមការងារកងកម្លាំងបោសសំអាតគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះដែលមាន ឯកឧត្តម នាង ផាត ជាប្រធាន បានបន្តរុករកឃើញគ្រប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបជាង ០៦តោន និងបន្តរុករកនូវសម្ភារៈសង្រ្គាមជាបន្តបន្ទាប់ផងដែរ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញផ្តល់ភ្លើងបូជាសព ឯកឧត្តម ញាណ វិបុល (ហៅ ឈឿ) ទីប្រឹក្សាក្រសួងមហាផ្ទៃ នៅស្រុកំពង់ត្របែក
ព្រៃវែង៖ នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញផ្តល់ភ្លើងបូជាសព ឯកឧត្តម ញាណ វិបុល (ហៅ ឈឿ) ទីប្រឹក្សាក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាពកាលពីពេលថ្មីៗនេះ នៅគេហដ្ឋានសព ស្ថិតនៅក្នុងភូមិខ្លំ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ក្នុងនោះឯកឧត្តម រដ្ឋមន្ត្រី និងមន្ត្រីរាជការនៃក្រសួងព័ត៌មានទាំងមូល មានសេចក្តី ក្រៀមក្រំក្នុងចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តម ញាណ វិបុល ទីប្រឹក្សាក្រសួងមហាផ្ទៃ បានទទួលមរណភាព កាលពីវេលាម៉ោង ៩:៣០នាទីយប់ នៅថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ ។ មរណភាព ឯកឧត្តម ញាណ វិបុល គឺជាការបាត់បង់នូវមន្ត្រីដ៏សកម្មមួយរូប ដែលត្រូវជាប្អូន ជាបង […]