(ការងារកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ)
នារសៀលថ្ងៃអង្គារ៍ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៥:០០នាទី ខ្ញុំបាទ និង ភរិយា បាននាំយកអំណោយ មនុស្សធម៌ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ខ្វះខាត់ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ចំនួន១៦ គ្រួសារ អំណោយដ៏សប្បុរសធម៌ ទាំងនោះ រួមមាន ថវិកាចំនួន ៦០,០០០រៀល, អង្ករ ០១បាវ ស្មើរ ២៤គីឡូក្រាម, ថ្នាំដុះ ០១យួរ ទឹកត្រី១យួរ និង សំភារះផ្ទះបាយមួយចំនួន ។ ក្នុងនោះ ខ្ញុំឧបត្ថម្ភ ជូនអ៊ុំស្រីម្នាក់ដែលជួបគ្រោះថ្នាក់ របួសដៃ នូវថវិកាចំនួន១៣ម៉ឺនរៀល និង ឧបត្ថម្ភជូន លោកគ្រូអ្នកគ្រូ សាលាមតេយ្យ៨មិនាចំនួន៧០ម៉ឺនរៀល ផងដែរ។
