ព័ត៌មានជាតិ

ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានចុះពិនិត្យមើលទីតាំងខ្មោចនាវាចម្បាំងដឹកសភាវុធដែលលេចកាលពីសម័យមុន


នៅព្រឹកថ្ងៃទី​ ០៩​ខែកុម្ភៈ​ ឆ្នាំ​២០២១​
ឯកឧត្តម​ អភិបាល នៃគណអភិបាលខេត្តកំពង់ចាម​ អមដំណើរដោយ ឯកឧត្តមអភិបាលរងខេត្ត/កងកម្លាំងទាំងបីប្រភេទ/លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត/ អាជ្ញាធរស្រុកកងមាស-ស្រីសន្ធរ និងមន្ត្រីពាកព័ន្ធមួយចំនួន និងដោយបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីលោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) បានអញ្ជើញចុះពិ​និត្យទីតាំងដែលរកឃើញគ្រាប់យុទ្ធភណ្ឌជាង ០៦តោន ចេញពី​ខ្មោច​នាវាចម្បាំង​ ដែលលិចនៅក្នុងទន្លេ​មេគង្គ​ខេត្តកំពង់ចាម​ ប្រមាណជាង ៥០ឆ្នាំមុន។

គូរបញ្ជាក់ថា! បន្ទាប់ពីទទួលបានរបាយការណ៍ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រាយការណ៍ថាមានខ្មោចនាវាច្បាំងបន្សល់ទុកពីសម័យសាធារណរដ្ឋ​ខ្មែរ​ ឆ្នាំ​១៩៧០-១៩៧៥​ ដែលបានរកឃើញ​នៅក្នុង​ទឹក​ទន្លេមេគង្គ​ ស្ថិត​ក្នុង​ភូមិវាល​ ឃុំមានជ័យ​ ស្រុក​ស្រីសន្ធរ​ ខេត្ត​កំពង់ចាម​នោះ ក្រុមការងារកងកម្លាំងបោសសំអាតគ្រាប់​យុទ្ធភ័ណ​មិន​ទាន់​ផ្ទុះ​ដែលមាន ឯកឧត្តម នាង ផាត ជាប្រធាន បានបន្តរុករកឃើញគ្រប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបជាង ០៦តោន និងបន្តរុករកនូវសម្ភារៈសង្រ្គាមជាបន្តបន្ទាប់ផងដែរ។

adm

Leave a Reply

Your email address will not be published. Required fields are marked *