ព័ត៌មានជាតិ

ប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃនេះក្រសួង រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន២នាក់ ខណៈអ្នកជំងឺម្នាក់បានជាសះស្បើយ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន២នាក់ ខណៈអ្នកជំងឺម្នាក់ត្រូវបានព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៧៦ នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៤៥៧នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន១៩នាក់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *