ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យផ្លូវ ចាក់បេតុងសរសៃដែក ប្រវែង ប្រមាណជាង ១០ គីឡូម៉ែត្រនៅស្រុកស៊ីធរកណ្ដាល

ព្រៃវែង៖ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង
អមដំណើរ ឯកឧត្តម ឆាយ ឬទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងប្រតិភូអមដំណើរ ក្រុមការងារបច្ចេកទេស មន្ទីរអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះពិនិត្យផ្លូវចាក់បេតុងសរសៃដែកដែលមានប្រវែង ១០ គឺឡូ ៤៣ ម៉ែត្រ ស្ថិតនៅក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យនោះដែរ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានមានប្រសាសន៍លើកឡើងថា ការចុះពិនិត្យនេះគឺដើម្បី តាមដាន និងចង់ដឹងថាផ្លូវនេះ អនុវត្តធ្វើតាមស្តង់ដារបច្ចេកទេសដែលឬទេ ធ្វើយ៉ាងណាដើម្បីធានាគុណភាពផ្លូវនេះប្រើប្រាស់បានយូរអង្វែងសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស៊ីធរកណ្ដាល និងបងប្អូន ប្រជាពលរដ្ឋបណ្ដាលស្រុកផ្សេងៗទៀតដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវមួយខ្សែនេះ។

ឯកឧត្តម រដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា ផ្លូវនេះបាននឹងអនុវត្គគម្រោងស្ថាបនាដោយក្រសួងអភិវឌ្ឍន៍ជនបទ ទៅជាប្រភេទផ្លូវកម្រាលបេតុងក្រោមគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ (Climate Resilient Rural Infrastructure Development Project) ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមហិរញ្ញប្បទានរបស់មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ (EDCF)។

សូមបញ្ជាក់ថា៖  ផ្លូវ PV2នេះ ចាប់ពីភូមិព្រៃដើមថ្នឹងទី២ ទៅភូមិកោងទន្លេលើ មានប្រវែង ១០ គឺឡូ ៤៣ ម៉ែត្រ ចាក់បេតុង សរសៃដែក ទទឹង ៦ ម៉ែត្រ កម្រាស់ ១៥ ស.ម មានលូមូលចំនួន ៥ កន្លែង និងលូប្រអប់ចំនួន ៣ កន្លែង។  ស្ថិតក្នុងឃុំព្រៃដើមថ្នឹង និង ឃុំល្វេ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ឆ្លងកាត់ភូមិចំនួន៥ មានភូមិព្រៃដើមថ្នឹងទី២ ព្រៃដើមថ្នឹងទី១ កោងស្រែ ព្រមនី និងភូមិកោងទន្លេ។ មានប្រជាពលរដ្ឋទទួលផលប្រមាន ១៦, ៥៦០ នាក់ ។  គាំទ្រថវិកា ពីបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា មូលនិធិប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ។ ក្រុមហ៊ុនទទួលបានកិច្ចសន្យាសាងសង់គឺក្រុមហ៊ុនកូរ៉េឈ្មោះ អ៊ីលស៊ុង-គុមហូចញវេនឈ័រ (Ilsung-Kumho Joint Venture) ហើយបច្ចុប្បន្នដំណើរការស្ថាបនាផ្លូវនេះសម្រេចបានប្រមាណជា ២៧% និងគ្រោងបញ្ចប់ជាស្ថាពរនៅ ចុងខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុនេះ។

ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវទាំងអស់នោះក៏បានសំដែងនូវអារម្មណ៍សប្បាយចិត្តរីករាយដោយ បានទទួលផ្លូវមួយខ្សែនេះងាយស្រួលក្នុងការធ្វើដំណើរ ហើយគាត់ក៏បានលើកឡើងថាផ្លូវនេះពីមុនមានសភាពពិបាកក្នុងការធ្វើដំណើរ។

adm

Leave a Reply

Your email address will not be published. Required fields are marked *