ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល ០១ខ្នង កម្ពស់ ០១ជាន់ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម


ព្រៃវែង៖ នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជាផល្គុន រួមទាំងសាច់ញាតិបានអញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល ១ ខ្នង កម្ពស់ ១ ជាន់ នៅសាលានគរបាលជាតិភូមិភាគ ២ ដែលស្ថិតនៅក្នុងភូមិផ្កាយព្រឹក ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។  ក្នុងពិធីនោះដែក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីអភិបាលរងខេត្ត មន្ទីរអង្គភាព កងកម្លាំងទាំងបី លោកនាយក លោកនាយករង មន្រ្តីសាលា និងសិស្សនាយនគរបាល នាយនគរបាលរងជាច្រើននាក់ផងដែរ។ 

ចំពោះការកសាងនៅអាគាររដ្ឋបាល ដល់សាលានគរបាលជាតិភូមិភាគ ២ នេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការបម្រើដល់ កិច្ចការងាររបស់សាលានគរបាលជាតិភូមិភាគ ២ ខេត្តកំពង់ចាមនេះ ដើម្បីឲ្យមានកន្លែងធ្វើការងារ ល្អ ស្អាត និងមានផាសុខភាព និងជួយពង្រឹងគុណភាពការងារនៃសាលានគរបាលជាតិភូមិភាគ ២ នេះឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ 

នៅក្នុងឲកាស់នោះដែរ ឯកឧត្ត ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ សូមសម្ដែងក្ដីសង្ឃឹមថាសិស្សនាយនគរបាល នាយនគរបាលរង ទាំងអស់ដែលកំពុងសិក្សានៅទីនេះ នឹងសម្រេចបានបេសកម្មដ៏ឧត្តុង្គឧត្តមនេះ ដោយចាត់ទុកការសិក្សារៀនសូត្រនេះថាជាបេសកកម្មបម្រើជាតិ បម្រើប្រជាពលរដ្ឋ ក្រៅពីនេះ ឯកឧត្ដម និងលោកជំទាវ សូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ លោកគ្រូ និងមន្រ្តីនៃសាលានគរបាលជាតិភូមិភាគ២ បន្តការខិតខំបណ្ដុះបណ្ដាលធនធានកងកម្លាំងនគរបាលជាតិប្រកបដោយគុណភាពបន្ថែមទៀត។ 

ឯកឧត្តម និងលោកជំទាវ ក៏បានអញ្ជើញចុះពិនិត្យអគារស្នាក់នៅរបស់សិស្សនាយនគរបាល នាយនគរបាលរង ដែលកំពុងតែសម្រាកសិក្សារៀនសូត្រនៅទីនោះ និងទីកន្លែងផ្សេងៗទៀតនៅក្នុងសាលានគរបាលជាតិភូមិភាគ ២ នេះផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *