ព័ត៌មានជាតិ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា ធ្វើអ្វីគ្រប់យ៉ាងដើម្បីសន្តិភាព និងប្រជាពលរដ្ឋទូទាំងប្រទេស

ព្រៃវែង៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជូបសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ យុវជនគណបក្សថ្នាក់កណ្តាល ប្រធាន ស ស យ ក ខេត្ត ប្រធានក្រុមការងារអភិវឌ្ឍន៍យុវជនខេត្ត គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត គណៈកម្មាធិការគណបក្សក្រុង ស្រុក ក្រុមការងារយុវជនគណបក្ស និងក្រុមសកម្មជនយុវជនបក្សពាក់ព័ន្ធទាំងអស់ សរុប ៧៤៦នាក់។ 

ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិតបាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករព្ញកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមថ្នាក់ដឹកនាំគ្រប់រូបនៃគណបក្សប្រជាជនកម្ពុជា ជូនចំពោះសមាជិក-សមាជិកា និងសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ទាំងអស់ និងសូមថ្លែងអំណរគុណចំពោះការលះបង់ និងការខិតខំបំពេញតួនាទី និងភារកិច្ចរៀងៗខ្លួនយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមគោលនយោបាយ និងគោលការណ៍កំណែទម្រង់ផ្សេងៗរបស់រាជរដ្ឋាភិបាលដែលដឹកនាំគណបក្សប្រជាជនកម្ពុជា ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។ 

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បន្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែង និងការលះបង់ទាំងពេលវេលា កម្លាំងកាយ និងប្រាជ្ញាស្មារតី, ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ពិតជាបានបង្ហាញឱ្យមហាជនឃើញច្បាស់នូវអំពើល្អ និងបេះដូងដ៏កក់ក្តៅរបស់យុវជនគណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើប្រជាពលរដ្ឋ ជាពិសេសក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។ គោលការណ៍ដ៏រឹងមាំ និងបុព្វហេតុឥតងាករេរបស់គណបក្សប្រជាជនកម្ពុជា គឺទីណាមានទុក្ខ ទីនោះមានគណបក្សប្រជាជនកម្ពុជា ដែលប្តេជ្ញារួមសុខរួមទុក្ខ និងមិនរត់ចោលប្រជាជន ហើយអ្វីៗគឺដើម្បីប្រជាជន។ 

ឯកឧត្តម បានមានប្រសាសន៍ថា ស្នាដៃ និងសមិទ្ធផលសំខាន់ធំៗ គណបក្សប្រជាជនកម្ពុជា បានខិតខំសម្រេចបានមកដល់បច្ចុប្បន្ន ធានាបម្រើបុព្វហេតុជាតិ និងប្រជាជនគ្រប់កាលៈទេសៈ ជាពិសេសការការពារឱ្យបានដាច់ខាតនូវនិរន្តរភាពនៃសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន និង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសកម្មជនយុវជនបក្សទាំងអស់ ដែលតែងតែផ្តល់ជំនឿចិត្ត ការគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រួមចំណែកឱ្យគណបក្សទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ នៅទូទាំងប្រទេស នាពេលកន្លងមក និងបន្តប្តេជ្ញាចិត្តឥតងាករេបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យគណបក្ស បានបន្តសកម្មភាពបម្រើប្រជាពលរដ្ឋ ព្រមទាំងកសាងសមិទ្ធផលនានា និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

 

adm

Leave a Reply

Your email address will not be published. Required fields are marked *