ព័ត៌មានជាតិ

អតីតមន្រ្តីរាជការ អតីតកងកម្លាំងប្រដាប់អាវុធដែលមានស្នាដៃឆ្នើមក្នុងការចូលរួមចំណែកបម្រើបុព្វហេតុជាតិ និងប្រជាជន ក្នុងស្រុកកញ្ជ្រៀច និងស្រុកកំចាយមារ ចំនួន ៦០៧ នាក់ត្រូវបានថ្នាក់ដឹកនាំ បំពាក់មេដាយមាស និងប្រាក់ជូន

ព្រៃវែង៖ នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំង អតីតយុទ្ធជន និងនិវត្តជន អាចារ្យ គណៈកម្មការវត្ត អ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ២,១១៨នាក់ ក្នុងស្រុកកញ្ជ្រៀច និងស្រុកកំចាយមារចំនួន ៣,០៤១នាក់ នៃខេត្តព្រៃវែង។

ឯកឧត្តម ស សុខា បានមានប្រសាសន៍លើកឡើងថា ទាំងអស់នេះគឺជាការយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ គ្រប់កាលៈទេសៈ គ្រប់ពេលវេលា ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ 

ឯកឧត្តម ស សុខា ក្នុងនាមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារ និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាជាប្រមុខដឹកនាំ បានថ្លែងអំណរគុណនិងកោតសរសើរចំពោះរដ្ឋបាលស្រុកកញ្ជ្រៀច និងស្រុកកំចាយមារ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធចំណុះរដ្ឋបាលស្រុកទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចសម្រេចបានសមទ្ធផលថ្មីៗជាបន្តបន្ទាប់ រួមចំណែកធ្វើឱ្យសម្រេចបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៦ នេះ។

ទន្ទឹមគ្នានោះដែរ ឯកឧត្តមក៏បានថ្លែងដោយក្ដីគោរពចំពោះគុណបំណាច់នៃការរួមចំណែកដ៏ធំធេងរបស់និវត្តជន និងយោធិនទាំងអស់ក្នុងស្រុកកញ្ជ្រៀច និងស្រុកកំចាយមារ ដែលបានតស៊ូធ្វើពលិកម្មយ៉ាងលំបាកលំបិនដើម្បីបុព្វហេតុសន្តិភាព ការបង្រួបង្រួម និងអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ។ ឯកឧត្តមបានមានប្រសាសន៍ថាថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាន់ក្រោយបានចងចាំ និងកត់ត្រាទុកជាប្រវត្តិសាស្រ្តនូវការចូលរួមចំណែករបស់អតីតថ្នាក់ដឹកនាំ អតីតមន្រ្តីរាជការ និងអតីតកងកម្លាំងប្រដាប់វុធទាំងអស់ ព្រមទាំងប្ដេជ្ញាបន្តការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនសម្រាប់អ្នកជំនាន់ក្រោយៗទៀត។

សូមបញ្ជាក់ថា៖ មេដាយដែលត្រូវបំពាក់ជូនអតីតមន្រ្តីរាជការ អតីតកងកម្លាំងប្រដាប់អាវុធដែលមានស្នាដៃឆ្នើមក្នុងការចូលរួមចំណែកបម្រើបុព្វហេតុជាតិ និងប្រជាជន និងមន្រ្តីមានស្នាដៃខិតខំបំពេញភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនោះក្នុងស្រុកកញ្ជ្រៀចមានចំនួន ១៧៣ នាក់ មេដាយមាស ១៧ មេដាយប្រាក់១៥៦ និងនៅស្រុកកំចាយមារមានចំនួន៤៣៤ មេដាយមាស ៣៣ និងមេដាយ

ប្រាក់ ៤០១ ហើយឯកឧត្តម ក៏បានឧបត្ថម្ភថវិកាដល់ចូលរួមទាំង ២ ស្រុកចំនួន ៥,១៥៩ នាក់ ដោយក្នុងម្នាក់ៗទទូលបាន ១០ ម៉ឺនរៀលផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *