ព័ត៌មានជាតិ

ប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃនេះ ក្រសួងរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់ និងករណីជាសះស្បើយចំនួន៣នាក់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ឲ្យដឹងថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់ទៀត និងមានករណីព្យាបាលជាសះស្បើយអ្នកជំងឺ៣នាក់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៦០ នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៤១២នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន៤៨នាក់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *