ព័ត៌មានជាតិ

ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រៃវែង

ព្រៃវែង៖ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រៃវែង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព  ឯកឧត្ដម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង រូមទាំងមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង ស្រុកទាំង ១៣  ច្រើនកុះករ។ 

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្ដម ជា សុមេធី អភិបាលខេត្ត បានប្រសាសន៍សូមសម្តែងនូវការកោតសរសើរដោយស្មោះ ចំពោះការយកចិត្តទុកដាក់ការ អនុវត្តតួនាទី ភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទមន្ទីរ អង្គភាព និងរដ្ឋបាលគ្រប់ថ្នាក់ ក្នុងរយៈពេល កន្លងទៅនេះ ដែលទទួលបានលទ្ធផលគួរជាទីមោទនៈ និងបានធ្វើឲ្យខេត្តព្រៃវែង មានការរីកចម្រើនជាលំដាប់ និងដោះស្រាយបាននូវបញ្ហាប្រឈមនានា និងសំណូមពរចាំបាច់ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមគោល នយោបាយដឹកនាំដ៏ត្រឹមត្រូងរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ជាពិសេសការទប់ស្ដាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នឹងការចាក់វ៉ាក់សាំងការពារជំងឺកូដ-១៩ ទទូលបាននូវជោគជ័យ និងសម្រេចតាមផែនការ។ 

ឯកឧត្តម អភិបាលខេត្ត បន្តថា៖ ក្នុងបរិបទកំណែទម្រង់របស់រាជរដ្ឋាភិបាល ទិសដៅសំខាន់ៗនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា ដែលជោគជ័យទី១-ការធានាដល់ប្រក្រតីភាពនៃស្ថាប័នជាតិ រដ្ឋបាល សាធារណៈ ដំណើរការនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ ទី២-បន្តថែរក្សាសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងជម្រុញការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសការចូលរួម អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងគោលនយោបាយកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល និងទី៣-ជម្រុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ 

ឯកឧត្តម អភិបាលខេត្ត បន្ថែមថា៖ ក្នុងទស្សនវិស័យនេះ គឺតម្រូវឲ្យរដ្ឋបាលគ្រប់ថ្នាក់ពង្រឹងការអនុវត្តតួនាទីភារកិច្ច ការគោរពសិទ្ធិសេរីភាព គោរពច្បាប់ ជាពិសេសថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។ ឆ្លើយតបទៅនឹងបរិបទនេះ នឹងដោយផ្អែកតាមការអនុវត្តភារកិច្ចក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ជារួមបានស្តែងឲ្យឃើញអំពីសមិទ្ធផលជាច្រើន ដែលបានឆ្លើយតបទៅនឹងតម្រូវការនានា ប៉ុន្តែទន្ទឹមនោះ ក៏នៅមានបញ្ហាប្រឈមជាច្រើនផងដែរ ដែលយើងមិនទាន់បានដោះស្រាយ និងចាំបាច់ត្រូវមានវិធានការបន្តដោះស្រាយជាបន្តទៀត ។ 

ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានមានប្រសាសន៍ថា៖ អង្គសន្និបាត នាឱកាសនេះ ប្រព្រឹត្តទៅក្នុងគោលបំណងចំនួន០៣៖ 

ទី១-ពិនិត្យផ្ដល់យោបល់បំពេញបន្ថែមលើសេចក្ដីព្រាងរបាយការណ៍លទ្ធផលឆ្នាំ ២០២២។ 

ទី២-វាយតម្លៃនូវចំណុចខ្លាំង ចំណុចខ្សោយ និងកត្តាពាក់ព័ន្ធនានា ដើម្បីដកស្រង់បទពិសោធន៍ ក្នុងការ ដឹកនាំ និងអនុវត្តបន្ត ។ 

ទី៣-លើកឡើងនូវបញ្ហាប្រឈម ដំណោះស្រាយគ្រប់បណ្ដាវិស័យទាំងអស់ ព្រមទាំងលទ្ធផលនៃការដោះ

ស្រាយបញ្ហានានា និងការឆ្លើយតបចំពោះបញ្ហាប្រឈមទាំនោះ ដើម្បីដាក់ចេញជាសកម្មភាពបន្ថែមសម្រាប់

បញ្ចូលក្នុងទិសដៅអនុវត្តការងារឆ្នាំ២០២៣ ប្រកបដោយប្រសិទ្ធភាព ។ 

ឯកឧត្ដម អភិបាលខេត្ត សង្ឃឹមថា តាមរយៈអង្គសន្និបាតនាឱកាសនេះ រដ្ឋបាលខេត្ត នឹងទទួលបាននូវមេរៀនបទពិសោធន៍ នឹងចំណុចគន្លឹះសំខាន់ៗ ដ៏ទៃទៀត ដើម្បីជួយដល់ការដឹកនាំ និងការអនុវត្តការងារឲ្យទទួលបាងជោគជ័យសម្រាប់ ឆ្នាំ២០២៣ ប្រកបដោយ គុណភាព និងប្រសិទ្ធភាព ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។ 

រដ្ឋបាលខេត្តក៏បានដាក់ផែនការសកម្ម ភាពឆ្នាំ២០២៣

ដោយប្តេជ្ញារក្សាសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈ តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងបទបញ្ជារបស់ រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព។ បន្តជំរុញការកសាងជូររចនាសម្ព័ន្ធគមនាគមន៍ទីប្រជុំជន និងជនបទ តាមសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋមូលដ្ឋាន។  អនុវត្តផែនការអនុវឌ្ឍន៍រយៈពេលប្រាំឆ្នាំ នឹងកម្មវិធីវិនិយោរំកិល ក្រុងស្រុក នឹងឃុំសង្កាត់ឲ្យទទួលបានជោគជ័យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបស់មូលដ្ឋាន។  បង្កើតប្រសិទ្ធភារនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការដោះស្រាយសំណើម – សំណូមពរ ក្តីកង្វល់ និងតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឲ្យកាន់តែមានការឆ្លើយតបរហ័សំផុត ។  ទាក់ទាញវិនិយោកគិន(ជា អន្តរជាតិ) មកវិយោគ ដើម្បីចូលរួមអភិវឌ្ឍន៍ខេត្ត ឲ្យមានសន្ទុះរីកចម្រើនបន្ថែមទៀត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *