ព័ត៌មានជាតិ

លោក ឡន វណ្ណា អ្នករាយការណ៍ព័ត៌មានទូរទស្សន៍pnn ប្រចាំខេត្តស្ទឹងត្រែង បានទទួលមរណភាពហើយ

(ស្ទឹងត្រែង)៖ ដោយស្ថានភាពអាការៈធ្ងន់ធ្ងរពេក នឹងត្រូវបញ្ជូនពីវៀតណាម ឱ្យវិលត្រឡប់មកលំនៅដ្ឋានវិញ។
លោក ឡន វណ្ណា អ្នករាយការណ៍ព័ត៌មានទូរទស្សន៍pnn ប្រចាំខេត្តស្ទឹងត្រែង បានទទួលមរណភាព កាលពីវេលាម៉ោង៩យប់ទី២៤.០៣.២០២៣។

ការទទួលមរណភាពនេះ បន្ទាប់ពីលោក ឡន វណ្ណា ជួបឧបទ្ទវហេតុដើរថតភ្លេចខ្លួន ។
ធ្លាក់ចូលអណ្ដូងជម្រៅជិត៤០ម៉ែត្រ នៅក្នុងដីចម្ការ មួយកន្លែង ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីពេលថ្មីៗនេះ បណ្ដាលឱ្យរបួសធ្ងន់ធ្ងរ។

សេចក្ដីរាយការណ៍ថាៈ នៅមុនពេលកើតហេតុលោក ឡន វណ្ណា និងក្រុមគ្រួសារ បានទៅសម្រាក នៅដីចម្ការរបស់ខ្លួនត្រង់ចំណុចកើតហេតុ។

ក្នុងនោះរូបលោក បានដើរថតរូបភាពជុំវិញដី ចៃដន្យក៏ជួបហេតុការណ៍ ធ្លាក់ចូលអណ្ដូងចាស់ ពុំមានទឹក ដែលមានជម្រៅប្រហែល៣០ ទៅ៤០ម៉ែត្រ។

បណ្ដាលឱ្យលោករងរបួសធ្ងន់ ហើយត្រូវក្រុមគ្រួសារ នឹងសមត្ថកិច្ចបានជួយស្រង់រូបលោកចេញពីអណ្ដូង។
រួចបន្តដឹកយកទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម ។
ប៉ុន្តែដោយស្ថានភាពអាការៈធ្ងន់ធ្ងរពេកលោក ឡន វណ្ណា ត្រូវបានក្រុមគ្រូពេទ្យឱ្យបញ្ជូនត្រឡប់មកផ្ទះវិញ នឹងបានទទួលមរណភាព នៅវេលាម៉ោងខាងលើតែម្ដងទៅ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *