(កំពត) ៖ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ យូ សុគន្ធ អភិបាលរងខេត្តកំពត,ឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត អមដំណេីរដោយលោក/លោកស្រី អនុប្រធានមន្ទីរ ប្រធានការិយាល័យ និងមន្ត្រីនៅមន្ទីរសុខាភិបាលខេត្តកំពតចូលរួមគោរពវិញ្ញាណក្ខន្ធលោកយាយ មាស សារី ត្រូវជាម្តាយបង្កើត ម្តាយក្មេក លោក សោ សាមឌី ,លោក ណាវ រ៉េត ប្រធានការិយាល័យរដ្ឋបាលរបស់មន្ទីរបានទទួលមរណភាពនៅព្រះជន្ម៨២ឆ្នាំ ដោយជរាពាធ វេលាម៉ោង ១១:២០នាទី សពដំកល់នៅភូមិពោធិ ឃុំបន្ទាយមាសខាងកេីត ស្រុកបន្ទាយមាសខេត្តកំពត។