ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានដែលផ្សាយព័ត៌មានពិត ត្រឹមត្រូវ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ គឺជាអាវក្រោះ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា អ្នកសារ ព័ត៌មានដែលផ្សាយព័ត៌មានពិត ត្រឹមត្រូវ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ គឺជាអាវ ក្រោះយ៉ាងសំខាន់។

ថ្លែងក្នុងពិធីប្រកាសបើកវគ្គបណ្តុះបណ្តាលស្តីពី អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងគន្លឹះក្នុងការធ្វើសេចក្តីរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម នាព្រឹកថ្ងៃ ទី០៣ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានថ្លែងថា «ជាសិទ្ធិ អ្នកណាក៏អាចធ្វើជាអ្នកកាសែត ឬបួសជាសង្ឃបានដែរ តែពេលបានហើយត្រូវតែអនុវត្តន៍ឱ្យបាននូវវិជ្ជាជីវៈ និងក្រមសីលធម៌ របស់ខ្លួន» ដូចនេះអ្នក កាសែតគ្រប់រូបត្រូវយល់ឱ្យបានច្បាស់ ថាអ្វីទៅគឺជាតួនាទី អ្វីជាសិទ្ធិឯកជន អ្វីគឺជាក្រ មសីលធម៌វិជ្ជាជីវៈ។

ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានលើកឡើងថា ស្របតាមការណែនាំរបស់ សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីជំនួបជា មួយអ្នកសារព័ត៌ មានដូច្នេះទើបក្រសួងព័ត៌មាន រៀបចំធ្វើសិក្ខាសាលា ដល់អ្នកកាសែត អនឡាញ ដើម្បីបានបង្កើនវិជ្ជាជីវៈ ក៏ដូចជាបង្កើននូវសមត្ថភាព និងកិត្យានុភាពរបស់ អ្នកកាសែតអនឡាញ ដើម្បីឱ្យស្របតាមការរីកចម្រើន នៃប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ ជាមួយគ្នានោះដែរ ឯកឧត្តមបានលើកឡើងថា ការតម្រង់ទិស ដល់អ្នកសារព័ត៌មាន គឺពិតជាមានសារៈសំខាន់ ព្រោះអ្នកសារព័ត៌មានដែលផ្សាយព័ត៌មានពិត ត្រឹមត្រូវ និងប្រកប ដោយក្រមសីលធម៌វិជ្ជាជីវៈ គឺជាអាវក្រោះ។

ឯកឧត្តមគូសបញ្ជាក់ថា « ក្រមសីលធម៌វិជ្ជាជីវៈគឺជាអាវក្រោះ ហើយអ្វីទៅគឺជាអាវ ក្រោះ ហើយពាក់យ៉ាងម៉េច អ្នកកាសែតគឺជាវិជ្ជាជីវៈសេរី មិនមែនទាល់ តែប្រឡងជាប់ ចេញពីសាលាកាសែត មិនចាំបាច់មានសញ្ញាបត្រអ្វីទេ ធ្វើកាសែត អ្នកណាក៏បានដែរ។ ដូច្នេះហើយទើបយើងឃើញហើយនៅក្នុងរដ្ឋធម្មនុញ្ញនៅកម្ពុជា គឺបានដាក់ថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិធ្វើសារព័ត៌មាន។ អីចឹងបានន័យថា នរ ណាក៏ធ្វើកាសែតបាន ដែរ ប៉ុន្តែអ្នកណាក៏ធ្វើកាសែតបាន ហើយដើម្បីសរសេរកាសែតមួយដែលមានទំនួលខុស ត្រូវគឺខុសគ្នា ដូចនរណាក៏បួសលោកសង្ឃបានដែរប៉ុន្តែនៅពេលដែលធ្វើជា សង្ឃហើយត្រូវមានក្រមវិន័យរបស់សង្ឃ ក្រមវិន័យអ្នកសារ ព័ត៌មាន»។

ឯកឧត្តមក៏បានលើកឡើងថា អ្នកណាក៏សរសេរកាសែតបានដែរ ប៉ុន្តែនៅពេលដែល យើងចាប់សរសេរហើយ ការទទួលខុសត្រូវរបស់យើងគឺមានជាប់ជាមួយភ្លាម។ អីចឹងការទទួលខុស ត្រូវរបស់យើងចំពោះសង្គម ចំពោះសហគមន៍ ជាពិសេស ទៅទៀតនោះនៅក្នុងវិស័យសម័យឌីជីថលនេះវាខុសអំពីសម័យមុន។

ជាមួយគ្នានោះដែរ ឯកឧត្តមបានឱ្យដឹងដែរថា នៅសម័យមុន ទាល់តែយើង មានកាសែត មានស្ថានីយវិទ្យុ មានទូរទស្សន៍ ទើបយើងអាចផ្សាយបាន។ ឥឡូវនេះអ្នកណា ក៏អាចផ្សាយបានដែរ មានទូរសព្ទស្មាត ហ្វូនមួយ គឺអាចផ្សាយបានដែរ»។

សូមបញ្ជាក់ថា ក្រមសីលធម៌ គឺជាមូលដ្ឋានគ្រឹះមួយសម្រាប់អ្នកសារព័ត៌មានក្នុងការ អនុវត្តន៍វិជ្ជាជីវ:របស់ខ្លួន ដូចនេះ វាជាការចាំបាច់ណាស់សម្រាប់អ្នកសារព័ត៌មា នដែលត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ និងក្រមសីលធម៌ដើម្បីធ្វើឱ្យការផ្សព្វផ្សាយរបស់ខ្លួន មានតម្លៃជាប្រយោជន៍ដល់សាធារណៈ ដល់សង្គមជាតិ ជាពិសេសទទួលបានជំនឿ ទុកចិត្តពីមហាជនទូទៅ។ អ្នកសារព័ត៌មានគួរយល់ និងចេះដឹងពីក្រមសីលធម៌សារព័ត៌មាន ទើបសរសេរ និងផ្សាយព័ត៌មានបានត្រឹមត្រូវ និងមហាជនជឿរទុកចិត្ត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *