Related Articles
ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំមន្ដ្រីបច្ចេកទេស អញ្ជើញចុះពិនិត្យកែលម្អសណ្ឋាគារមេគង្គ ដែលជាមណ្ឌលចត្តាឡីស័កកម្រិត២ឱ្យប្រែខ្លាយទៅជា «មន្ទីពេទ្យមេគង្គកំពង់ចាម» សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩
(កំពង់ចាម) ដោយអនុវត្តទៅតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារអាជ្ញាធរមូលដ្ឋាន និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យ នឹងដើម្បីររៀបចំកែលំអរអតីតសណ្ឋាគារមេគង្គ ដែលជាមណ្ឌលចត្តាឡីស័កកម្រិត២ របស់រដ្ឋបាលខេត្តកំពង់ចាម អស់រយៈកាលជាង១ ឆ្នាំនោះ ឲ្យប្រែក្លាយទៅមន្ទីរពេទ្យសម្រាប់ពិនិត្យ និងព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ វិញ ដែលមានឈ្មោះថា មន្ទីរពេទ្យ «មេគង្គកំពង់ចាម»។ គួររំលឹកដែរថា សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យរដ្ឋបាលខេត្តកំពង់ចាម យកសណ្ឋាគារមេគង្គ ស្ថិតក្នុងក្រុងកំពង់ចាម ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងខេត្តកំពង់ចាម និងមកពីខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១។ បន្ទាប់ពីទទួលបានការណែនាំដ៍ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ធមន្ដ្រី ហ៊ុន សែន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបន្ទាន់ជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីរៀបចំយកអតីតសណ្ឋាគារមេគង្គ ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ដោយឡែក […]
អ្នកសារព័ត៌មាន ដែលអនុវត្តផ្ទុយពីវីជ្ជាជីវៈស្ដីពីរបបសារព័ត៌មាន ប្រព្រឹត្តកំហុសឆ្គង ឬមិនផ្សាយព័ត៌មាន ប្រឈមនឹងលុបអាជ្ញាប័ណ្ណចោល!
(ភ្នំពេញ)៖ អ្នកសារព័ត៌មាន ដែលអនុវត្តផ្ទុយពីវីជ្ជាជីវៈស្ដីពីរបបសារព័ត៌មាន ប្រព្រឹត្តកំហុសឆ្គង ឬមិនផ្សាយព័ត៌មាន ប្រឈមនឹងលុបអាជ្ញាប័ណ្ណចោល! ។ នេះបើយោងតាមលិខិត របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ជម្រាបមកក្រសួងព័ត៌មាន នៅថ្ងៃទី៣០.១០.២០២៣។ នៅក្នុងលិខិតនោះកម្មវត្ថុ៖ ករណីសំណើសុំគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដើម្បីគ្រប់គ្រង និងមានវិធានការចំពោះប្រព័ន្ធផ្សព្វផ្សាយ។ យោង៖ – លិខិតលេខ០៦២ សណ ព.ម ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងព័ត៌មាន – ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តមជ្រាបថា រាជរដ្ឋាភិបាលឯកភាពជាគោលការណ៍ជូនក្រសួងព័ត៌មានដូចខាងក្រោម៖ ១.ណែនាំឱ្យម្ចាស់អង្គភាពអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលកំពុងដំណើរការផ្សាយដោយគ្មាន អាជ្ញាបណ្ណ ត្រូវមកសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មពីក្រសួងព័ត៌មានដោយទុករយៈពេល៣(បី)ខែ។ ផុតរយៈពេលកំណត់ បុគ្គលណាដែលធ្វើអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយដោយគ្មានច្បាប់អនុញ្ញាត ត្រូវប្រឈមចំពោះមុខច្បាប់។ ២.អង្គភាពប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវគោរព និងអនុវត្តតាមច្បាប់ស្តីពីរបបសារព័ត៌មាន និង ក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីពង្រឹងគុណភាពនៃការផ្សព្វផ្សាយ។ ករណីម្ចាស់អង្គភាពប្រព័ន្ធ ផ្សព្វផ្សាយណាបំពានវិជ្ជាជីវៈ មិនព្រមអនុវត្តតាមការណែនាំ ក្រសួងព័ត៌មានត្រូវដកហូតអាជ្ញាបណ្ណ […]
ក្រុមការងារ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចូលរួមរំលែកទុក្ខដល់គ្រួសារអតីតសមាជិក ដែលឪពុករបស់លោកទទួលមរណៈភាព!
នាព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ជឹម ឬទ្ធី មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចាត់តំណាងនាំយកថវិកាចំនួន ២,៥២០,០០០៛ (ពីរលានប្រាំសែនពីរម៉ឺនរៀល), អង្ករ៥០គីឡូក្រាម ទឹកសុទ្ធ២កេស ទឹកក្រូច២កេស ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ទោ អនុសេនីយ៍ទោ ហ៊ុន សុភ័ក្រ្ត ជំនួយការខណ្ឌ ដែលឪពុករបស់លោកទទួលមរណៈភាព ដោយរោគាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕