Related Articles
វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយនៃការធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់នូវចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍប្រទេសគឺ៖ ប្រែក្លាយ កម្ពុជាឱ្យទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយកសាងជាជំហានៗនូវកម្ពុជាមួយដែលមានសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម មានការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងសមធម៌ មានប្រជាជនដែលមានចំណេះដឹងខ្ពស់ ហើយមានកម្រិតជីវភាពសមរម្យ និងមានការរស់នៅប្រកបដោយសុខដុមរមនា។ ដើម្បីរួមចំណែកដល់ការធ្វើឲ្យសម្រេចបាននូវគោលនយោបាយ ក៏ដូចជាចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ការប្រែក្លាយវិស័យកសិកម្មកម្ពុជាទៅជាកសិកម្មទំនើបដែលមានលក្ខណៈប្រកួតប្រជែង មានបរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព ដែលឆ្លើយតបនឹងតម្រូវការសុវត្ថិភាពស្បៀង និងអាហារូបត្ថម្ភ ដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ ដើម្បីវិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា” គឺជាតម្រូវការចាំបាច់បំផុតមិនអាចខ្វះបាន នាពេលបច្ចុប្បន្ន និងអនាគត់ ។ ការដាក់ចេញនូវគោលដៅគោលនយោបាយក្នុងការអភិវឌ្ឍវិស័យកសិកម្ម នឹងធ្វើឱ្យវិស័យនេះក្លាយជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយថាមវន្តសម្រាប់ការរីកលូតលាស់សេដ្ឋកិច្ចនៅតំបន់ជនបទ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល ក្រសួងបានខិតខំតម្រង់ទិសដៅឆ្ពោះទៅនឹង៖ (ទី១) ការធ្វើទំនើបកម្ម និងពាណិជ្ជូបនីយកម្មខ្សែច្រវាក់តម្លៃកសិកម្ម (ទី២) ការវិនិយោគសាធារណៈ និងឯកជនក្នុងវិស័យកសិកម្ម (ទី៣) កំណើនប្រកបដោយចីរភាព និងការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និង (ទី៤) កំណែទម្រង់ស្ថាប័ន និងបញ្ហាអន្តរវិស័យ។ ប្រាកដណាស់ថា ការអនុវត្តកសិកម្មទំនើបនឹងជួយឱ្យការងារនៅក្នុងប្រព័ន្ធកសិកម្មចម្រុះមានផលិតភាពខ្ពស់និងនិរន្តរភាព ហើយអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យនេះនឹងទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍឌីជីថលូបនីយកម្ម និងការផលិតមាននិន្នាការឆ្ពោះទៅរកការធ្វើឱ្យប្រសើរឡើងនូវគុណភាព សុវត្ថិភាព និងនិរន្តរភាពនៅក្នុងប្រព័ន្ធចំណីអាហារបែបទំនើប។ តាមរយៈនៃការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍កសិកម្ម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងទទួលស្គាល់ថាផលិតផលកសិកម្មមានសន្ទុះកើនឡើងគួរឲ្យកត់សំគាល់ ហើយក៏បានបំពេញសេចក្តីការក្នុងស្រុក […]
របាយការណ៍របស់ក្រសួងកសិកម្មស្ដីពីស្ថានភាពនៃការនាំចេញកសិផលក្នុងរយៈពេល៩ខែ ឆ្នាំ២០២១
លទ្ធផលនៃការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ មានបរិមាណសរុប ៥ ៩៣២ ៩២៣,៤៣ តោន ទៅកាន់ទិសដៅ ៦៨ ប្រទេស គឺមានការកើនឡើងចំនួន ២ ៧៨៥ ២៣១,៥៧ តោនស្មើនឹង ៨៨,៤៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៣ ១៤៧ ៦៩១,៨៦ តោន។ កសិផលសំខាន់ៗដែលបាននាំចេញមានដូចខាងក្រោម៖ ១- ការនាំចេញអង្ករ បរិមាណអង្ករនាំចេញមានចំនួន ៤១០ ៦៩៨ តោន មានការថយចុះចំនួន ៧៨ ០៧៧ តោន (-១៥,៩៧%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៩ខែឆ្នាំ២០២០ ដែលមានចំនួន ៤៨៨ ៧៧៥ តោន ការនាំចេញអង្ករក្នុងខែកញ្ញា ឆ្នាំ២០២១ មានចំនួន ៦៧ ២៥១ តោន កើនឡើងចំនួន ២៦ ៦៧៩ […]
ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយមនុស្សធម៌ សម្ដេចគតិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនពលរដ្ឋជិត១០០ គ្រួសារ ដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ នៅស្រុកកំពង់សៀម
នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមដំណើរដោយលោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា អាជ្ញាធរស្រុកកំពង់សៀម និងមន្ត្រីពាក់ព័ន្ធ អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លឌថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ចំនួន ៧២គ្រួសារ រស់នៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ើង និង របើកដំបូល សាលាឃុំ ព្រះវិហារ កុដិ វត្តចំនួន ២ និង ផ្ទះប្រជាពលរដ្ឋ ចំនួន ៧២ខ្នង កាលពីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ […]