Related Articles
ក្រុមក្មេងទំនើង០២នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានពាក់ព័ន្ធករណីហិង្សាដោយចេតនា!
កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ មានករណីក្មេងស្ទាវមួយក្រុមមានគ្នាប្រមាណ០៧នាក់ ជិះម៉ូតូចំនួន០៣គ្រឿង បានប្រើកាំបិតកាប់ និងវាយទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួស ព្រមទាំងកាប់បំផ្លាញម៉ូតូជនរងគ្រោះខូចខាតយ៉ាងដំណំថែមទៀត ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវ៤០៦ កែង១៧៩ សង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្រោយពេលទទួលបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះរួចមក នៅវេលាម៉ោង១៦ និង៣០ នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានចុះធ្វើការស្រាវជ្រាវ ដោយសហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ យកមកមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី ចំណែកឯបក្ខពួកដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត។ ជនទាំង០២នាក់ រួមមាន ៖ ១- ឈ្មោះ ម៉ាន់ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ, ២- ឈ្មោះ សាង ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ។ ក្រោយពេលស្តាប់ចម្លើយជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងដូចគ្នាថា នៅថ្ងៃកើតហេតុខាងលើ ពួកខ្លួន និងបក្ខពួក៥នាក់ ផ្សេងទៀត ពិតជាបានប្រើអំពើហិង្សាទៅលើជនរងគ្រោះ ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ខាងលើ […]
ឈ្មួញសត្វព្រៃចាស់វស្សាម្នាក់ ត្រូវបានចាប់ខ្លួន ខណះប្រពន្ធរត់គេចខ្លួនបាត់
ក្រចេះ% ហាងបាយមួយកន្លែងស្ថិតនៅភូមិស្រែត្រែងដែលប្រជាពលរដ្ឋតែងហៅថាតំបន់តុងមុិន ឃុំក្បលដំរីស្រុកអូគ្រៀងសែនជ័យខេត្តក្រចេះដែលគេដឹងគ្រប់ៗគ្នាថា ជាហាងបាយលក់សត្វព្រៃត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះមួយក្រុមមានរដ្ឋបាលព្រៃឈើនគរបាលអាជ្ញាធរដែនដីហ្នឹងដឹកនាំបញ្ជាផ្ទាល់ដោយលោករ៉ា បូរ៉ាន់ឌីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះចុះឆែករកឃើញវត្ថុតាងសត្វព្រៃជាច្រើនប្រភេទមានដូចជាសត្វត្រកួត ជ្រូកព្រៃនិងក្របីព្រៃ កាលពីថ្ងៃទី 11 ខែកញ្ញាឆ្នាំ 2023 ក្នុងនោះឃាត់ខ្លួនបានម្ចាស់ហាងម្នាក់ឈ្មោះចក់ ចែមភេទប្រុសត្រូវជាប្តី ប្រពន្ធឈ្មោះសុខ ខឿនរត់គេចខ្លួនបាត់ ដែលជាម្ចាស់ហាងបាយនិងជាមេឈ្មួញសត្វព្រៃរាប់ឆ្នាំមកហើយនោះ។ សមត្ថកិច្ចរកឃើញសត្វត្រកួតចំនួន 5 ក្បាលទម្ងន់ 7 គីឡូក្រាមសាច់ជ្រូកព្រៃចំនួន 40 គីឡូក្រាមសាច់ក្របីព្រៃចំនួន 10 គីឡូក្រាម វត្ថុតាងសត្វព្រៃត្រូវបានដុតបំផ្លាញចោលចំណែកឈ្មួញសត្វព្រៃឈ្មោះចក់ ចែមត្រូវបានតុលាការឃុំខ្លនតាមនីតិវិធី រីឯប្រពន្ធឈ្មោះសុខ ឃឿនដែលជាជនដៃដល់ខ្វាចនិងយកដុំថ្មគប់ទៅលើសមត្ថកិច្ចបានរត់គេចខ្លួន។ យោងតាមប្រភពប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថាហាងបាយមួយកន្លែងនេាះដែលមានទីតាំងនៅភូមិស្រែត្រែង លក់បាយម្ហូបសត្វព្រៃនិងលក់សត្វយូរឆ្នាំមកហើយ ពុំដែលឃើញមានសមត្ថកិច្ចខាងណាចុះបង្ក្រាបនោះឡើយទើបតែនៅថ្ងៃទី 11 ខែកញ្ញាឆ្នាំ 2023 នេះស្រាប់តែឃើញកម្លាំងសមត្ថកិច្ចជាច្រើននាក់ ចុះឆែករកឃើញសត្វព្រៃជាច្រើនប្រភេទហើយឃាត់ខ្លួនម្ចាស់ហាងជាប្តីឈ្មោះចក់ ចែម។ ប្រភពពីសមត្ថកិច្ចដែលចុះបង្ក្រាបសត្វព្រៃនៅហាងបាយមួយកន្លែងក្នុងភូមិស្រែត្រែងឃុំក្បាលដំរីស្រុកអូរគ្រៀងសែនជ័យខេត្តក្រចេះនោះបានឲ្យដឹងថាពេលកំពុងប្រតិបត្តិការបង្ក្រាប ប្រពន្ធរបស់ឈ្មោះចក់ ចែមឈ្មោះសុខ ឃឿននិងប្អូនបានយកដុំថ្មគប់ទៅលើសមត្ថកិច្ចនិងខ្វាចសមត្ថកិច្ចម្នាក់បណ្ដាលឲ្យរបួសជាច្រើនកន្លែងទៀតផង។ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះសង្ឃឹមថាតុលាការនិងចាត់ការតាមនីតិវិធីច្បាប់ស្ដីពីច្បាប់ជួញដូរសត្វព្រៃនៅកម្ពុជាលើបុគ្គលជាប្ដីឈ្មោះចក់ ចែមនិងប្រពន្ធឈ្មោះសុខ ឃឿនដែលមានទីតាំងលក់សត្វព្រៃជាយូរឆ្នាំមកហើយនោះដោយពុំលើកលែងឡើយ៕
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែងប្រគល់សម្ភារៈប្រើប្រាស់(ដំណេក) ចំនួន ២០០កញ្ចប់ ជូនដល់គណៈកម្មការវីរុស (COVID-19) ខេត្តព្រៃវែង ដើម្បីចូលរួមឧបត្ថម្ភដល់អ្នកជំងឺកូវីដ-១៩
ព្រៃវែង៖ នៅព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អញ្ជើញនាំយកសម្ភារៈប្រើប្រាស់(ដំណេក) ចំនួន ២០០កញ្ចប់(ខ្នើយ ភួយ មុង កន្ទេល) ប្រគល់ជូនដល់គណៈកម្មការវីរុស (COVID-19) ខេត្តព្រៃវែង ដើម្បីចូលរួមឧបត្ថម្ភដល់អ្នកជំងឺកូវីដ-១៩ ដែលពិធីនេះរៀបចំនៅបរិវេណសាលាខេត្ត។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងជាប្រធានគណៈកម្មការវីរុស (COVID-19) ខេត្ត សូមថ្លែងអំណរអរគុណ បំផុតចំពោះ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលមានឯកឧត្តម នាយឧត្តមសេនីយ៍សន្តិ បណ្ឌិត នេត សាវឿន ជាប្រធានកិត្តិយសសាខា បានឧបត្ថម្ភនូវសម្ភារៈប្រើប្រាស់ទាំងអស់នេះដល់ គណៈកម្មការវីរុស (COVID-19) ខេត្ត សម្រាប់ផ្ដល់ជូន ដល់បងប្អូន ប្រជាពលរដ្ឋដែលកំពុងតែ សម្រាកព្យាបាល ជំងឺកូវីដ19 […]