Related Articles
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារ សេចក្តីព្រាងសារាចរណែនាំរបស់រាជរដ្ឋាភិបាល
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារ សេចក្តីព្រាងសារាចរណែនាំរបស់រាជរដ្ឋាភិបា និងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការបង្កើត និងការគ្រប់គ្រង ក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមបង្ការនិងពន្លត់អគ្គិភ័យ ស្ម័គ្រចិត្ត តាមរយៈប្រព័ន្ធវីដេអូអនឡាញ។ ក្រោមធិបតីភាពសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី កិច្ចប្រជុំឆ្លងនៅថ្ងៃនេះបានបន្តដល់ការពិនិត្យ និងពិភាក្សា ដើម្បីឆ្លងសេចក្ដីព្រាងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការបង្កើត និងការគ្រប់គ្រង ក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមបង្ការ និងពន្លត់អគ្គិភ័យ ស្ម័គ្រចិត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរង អគ្គនាយក អគ្គនាយករង និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយចំនួនទៀត។ យោងតាមសេចក្ដីព្រាងប្រកាសរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសនេះ មានគោលបំណង កំណត់អំពីការបង្កើត និងការគ្រប់គ្រងក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ចនៅតាមក្រសួង ស្ថាប័ន មន្ទីរ អង្គភាពរបស់រដ្ឋ គ្រឹះស្ថានសាធារណៈនិងឯកជន […]
ឯកឧត្តម អភិបាលខេត្តព្រៃវែង ជម្រុញឲ្យអជ្ញាធរ និងប្រជាពលរដ្ឋ ចូលរួមថែរក្សា ផ្លូវសាធារណៈឲ្យបានគង់វង្សយូអង្វែង ដោយមិនត្រូវដឹកលើសទំងន់នោះទេ
ព្រៃវែង៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ថា៖ ផ្លូវសាធារណៈទាំងអស់ដែលបានមកនេះមិនជាការងាយស្រួលនោះទេ ទម្រាំបានផ្លូវមួយខ្សែៗ ល្អ ស្អាត នេះ គឺចំណាយថវិការច្រើនណាស់ ដូច្នេះសូម អជ្ញាធរ រួមទាំងបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាទាំងអស់គ្នាឲ្យបានគង់វង្សយូអង្វែង ដែលងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរទៅមកប្រកបដោយសុវត្ថភាព ចំណេញពេលវេលា ដែលការលើកឡើងបែបនេះគឺក្នុងឱកាសដែលឯកឧត្តម និងលោកជុំទាវ ជា ផល្គុន ព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចុះសួសុខទុក្ខ និងផ្តល់អំណោយដល់គ្រូសារក្រីក្រដែលមានជីវភាពខ្វះខាតចំនួន ២០០ គ្រួសារ នៃស្រុកពាមជរ ខេត្តព្រៃវែង នាថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តទៀតថា ដោយបានការខិខំរបស់ថ្នាក់ខេត្ត ដែលមានសម្តេចក្រឡាហោម ស ខេង ជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង បានគៀងគរនូវគម្រោងធំៗ ចុះមកអភិវឌ្ឍន៍ កសាងនូវហេដ្ឋារចនាសម្ព័ន្ធ ក្នុងស្រុកពាមជរនេះ ធ្វើយ៉ាងណាដើម្បីបង្ករលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពរដ្ឋក្នុងការធ្វើដំណើរទៅមកប្រកបដោយ សុវត្ថភាពខ្ពស់។ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អភិបាលស្រុកត្រូវ ធ្វើការជំរុញ និងផ្សព្វផ្សាយដល់ម្ចាស់ទូកដរ ដែលប្រកបមុខរបរចំឡងពីកន្លែងមួយទៅកន្លែងមួយទៀត ជាពិសេសការចម្លងសិស្សសាលាទៅរៀនត្រូវមានអាវពោងសម្រាប់ឲ្យអ្នកធ្វើដំណើរនៅលើទូក ពាក់ឲ្យបានគ្រប់ៗគ្នាដើម្បីបង្ការទប់ស្កាត់ការគ្រោះថ្នាក់ជាយថាហេតុដែលកើតមានឡើង […]
ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំការប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៣
ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំការប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៣ នៅតាមបណ្តោយមាត់ទន្លេ (ចុងប៉ម) ដែលគ្រោងរៀបចំប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃសៅរ៍-អាទិត្យ ទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ឯកឧត្តមអភិបាលខេត្ត សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋខេត្តព្រៃវែង ចូលរួមទស្សនាការប្រណាំងទូក ង (ថ្ងៃ២៨-២៩ តុលា ឆ្នាំ២០២៣) នៅមាត់ទន្លេ ចុងប៉ម ឲ្យបានច្រើកុះករ ឬ ទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើន នៅតាមទីតាំងនីមួយៗ ព្រមទាំងទស្សនាការប្រគំតន្ត្រី កំសាន្តដោយសប្បាយរីករាយ។ ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំង៣ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយិកាសាខាកាកបាទក្រហម នាយកសាខាធនាគារជាតិកម្ពុជាខេត្ត លោក លោកស្រីអភិបាលក្រុង-ស្រុកទាំង១៣ នាយកទីចាត់ការ ប្រធានអង្គភាព និងប្រធានផ្នែកចំណុះសាលាខេត្តទាំងអស់។