Related Articles
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ចុះសួរសុខទុក្ខ កម្លាំងមួកខៀវកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
(កំពង់ស្ពឺ)៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ចុះសួរសុខទុក្ខ កម្លាំងមួកខៀវ កំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក នៃសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បន្ទាប់ពីបញ្ចប់បេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ឯកឧត្តម នាយឧត្តមសេនីយ៍ នាំយកការផ្តាំផ្ញើរការសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម ប្រាក់ សុខុន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ដល់កងកម្លាំងទាំងអស់ ឱ្យថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសបន្តអនុវត្តគោលកាណ៍រក្សា អនាម័យ និងការធ្វើចត្តាឡីស័ក របស់ក្រសួងសុខាភិបាល និងជឿជាក់លើវិធានការណ៍មុតមាំ និងត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕
អភិបាលខេត្តព្រៃវែងចូលរួមប្រជុំស្តីពី បច្ចុប្បន្នភាពនៃការគ្រប់គ្រងជំងឺកូវីដ-១៩ ជាពិសេស មេរោគបម្លែងថ្មី ប្រភេទឌែលតា (Delta) ក្នុងខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធអនឡាញ ហ្សូម (Online Zoom)
ខ្ញុំបាទ បានចូលរួមប្រជុំស្តីពី បច្ចុប្បន្នភាពនៃការគ្រប់គ្រងជំងឺកូវីដ-១៩ ជាពិសេស មេរោគបម្លែងថ្មី ប្រភេទឌែលតា (Delta) ក្នុងខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង តាមរយៈប្រព័ន្ធអនឡាញ ហ្សូម (Online Zoom)។ កិច្ចប្រជុំនេះ ក៍មានការចូលរួមពី ឯកឧត្តមថ្នាក់ដឹកនាំនៃទីស្តីការក្រសួងមហាផ្ទៃ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុកក្នុងខេត្តព្រៃវែង ព្រមទាំងសមាសភាពថ្នាក់ក្រោមជាតិ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរសុខាភិបាល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងកងកម្លាំងទាំងបី ផងដែរ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុត ចំពោះវត្តមានសម្តេចក្រឡាហោម អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំនេះ ដែលសម្ដេចបានយកចិត្តទុកដាក់តាមដានជាប់ជាប្រចាំចំពោះស្ថានភាពរស់នៅ និងការប្រឈមផ្សេងៗ របស់ប្រជាពលរដ្ឋ នៅក្នុងគ្រារងគ្រោះ និងការលំបាកក្នុងខេត្តព្រៃវែងដើម្បីមានវិធានការជួយអន្តរាគមន៍ និងផ្ដល់ជំនួយផ្សេងៗ គ្រប់ពេលវេលា។ ជាមួយគ្នានេះដែរ ខ្ញុំបាទ ក៍សូមថ្លែងអំណរគុណ ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុកក្នុងខេត្តព្រៃវែងទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងសម្របសម្រួលគ្រប់ស្ថានការ សំដៅពង្រឹងស្ថានភាពក្នុងបណ្តាក្រុង-ស្រុកនីមួយៗ ទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាពជាទីមោទនៈ។ […]
កូនឈើធ្នង់ ចំនួន ១,០០០ ដើម ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង យកទៅដាំនៅក្នុងវិទ្យាល័យដំរីពួន ស្រុកស្វាយអន្ទរ
ព្រៃវែង៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលដឹកនាំដោយឯកឧត្តម ឧកញ្ញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា បានដឹកនាំក្រុមការងារប្រតិបត្តិសាខា អនុសាខាស្រុក និងអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា បាននាំយកកូនឈើធ្នង់ចំនួន ១,០០០ ដើម ដើម្បីដាំនៅក្នុងវិទ្យាល័យដំរីពួន ស្រុកស្វាយអន្ទរខេត្តព្រៃវែង នាថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០២២។ ឯកឧត្តម ឧកញ្ញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត តំណាងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា បានមានប្រសាសន៍ថា ដើមឈើគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សសត្វនៅលើភពផែនដីយើងនេះ ព្រោះថាដើមឈើវាអាចជួយកាត់បន្ថយកម្ដៅ កាត់បន្ថយជាតិពុល ទាក់ទាញទឹកភ្លៀងបានទេទាត់ មិនឲ្យមានគ្រោះទឹកជំនន់ និងជាទីជម្រកដ៏ពិសិដ្ឋសម្រាប់សត្វព្រៃ។ ឯកឧត្ដម ឧកញ៉ា បន្តថា ដើមឈើវាផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន ដោយដើមឈើស្រូបយកកាបូនឌីអុកស៊ីតនៅពេលវាលូតលាស់ ហើយកាបូនដែលពួកគេរក្សាទុកនៅក្នុងឈើរបស់វាជួយបន្ថយល្បឿននៃការឡើងកំដៅផែនដី។ វាកាត់បន្ថយល្បឿនខ្យល់និងធ្វើឲ្យត្រជាក់ខ្យល់នៅពេលដែលវាបាត់បង់ជាតិសំណើម។ ឯកឧត្ដម ឧកញ៉ា ក៏បានអំពាវនាវ ដល់ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ទាំងអស់ត្រូវបន្តចូលរួម […]