ព័ត៌មានជាតិ

កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់សហព័ន្ធ សហជីព ខេត្តព្រៃវែង

ព្រៃវែង៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សហព័ន្ធ សហជីព ខេត្តព្រៃវែង ដែលដឹកនាំដោយលោកជំទាវ រស់ កន ប្រធានសហព័ន្ធ សហជីព ខេត្ត រៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់សហព័ន្ធ សហជីព ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួម ឯកឧត្តម អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្ត ព្រមទាំងប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល ក្រុង ស្រុក ទាំង ១៣ នៃខេត្តព្រៃវែង។

លោកជំទាវ រស់ កន ប្រធាន សហព័ន្ធ សហជីព ខេត្ត បានលើកឡើងថា៖ សហព័ន្ធ សហជីព ខេត្ត ត្រូវបានបង្កើតបេឡាមរណៈសង្គ្រោះ នៅឆ្នាំ១៩៩០ ដែលមានលោក ខែក ផុន អតីតជាប្រធាន និង លោក ទិត ទំមន ជាអតីតអនុប្រធាន លោកទាំង២ បានផ្ទេរចេញទៅអង្គភាពផ្សេង ។ ថ្ងៃទី០៧ ខែមីនា ឆ្នាំ១៩៩១ លោកជំទាវ បានត្រូវចាត់តាំងផ្ទេរភារកិច្ចមកចូលកាន់តំណែងជាប្រធាន ស.ស.ខ. ជំនួសវញ។

លោកជំទាវ បន្ថែមថា សហព័ន្ធ សហជីព កម្ពុជា បានប្រកាសរំសាយអង្គភាពចាប់ពីថ្ងៃទី១៦ ខែ មីនា ឆ្នាំ១៩៩៩ ចុះហត្ថលេខាលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអតីតប្រធានសហព័ន្ធ សហជីព កម្ពុជា ជាមោទនភាពណាស់ដែល ស.ស.ខ ដំណើរការបានល្អប្រសើររហូតដល់បច្ចុប្បន្នមានសមាជិកគណ:កម្ម ធិការសហជីពមូលដ្ឋាននៅតាមមន្ទីរជុំវិញខេត្ត មានគណ:អចិន្ត្រៃយ៍ចំនួន ០៩ រូប មកពីតាមមន្ទីរមួយចំនួន មានមន្ត្រីប្រចាំការចំនួន ០៥ រូប។ ដោយបានការជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារៈពីឯកឧត្តមប្រធានគណ: កម្មធិការក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត គ្រប់ជំនាន់ និងបានការចូលរួមយ៉ាង សកម្មភាពពីសមាជិក ស.ស. ខ ទូទាំងខេត្ត រក្សាបេឡាមរណ:មកដល់ពេលនេះ ដំណើរការបានល្អជាប្រចាំតាំងពីការ ឧបត្ថម្ភសពម្នាក់ ៤ ម៉ឺនរៀល រហូតដល់បច្ចុប្បន្ន ២ លាន ៥០ ម៉ឺនរៀល។

សមាជិក សហជីព ទូទាំងខត្ត គិតចាប់ពីឆ្នាំ២០១៤ មកដល់បច្ចុប្បន្ន ឆ្នាំ ២០២២ សរុបចំនួន ១៥,២៦៧ នាក់ ក្នុងនោះទទួលមរណ:ភាពអស់ចំនួន១,១០១នាក់ នៅសល់ជាក់ស្ដែងចំនួន១៤,១៦៦នាក់ ។ 

កន្លងមកការបង់ថវិកាមរណ: ពុំមានការលំបាកដោយឯកឧត្តមអភិបាលខេត្ត បានអនុញ្ញាតិឲ្យគាត់ បង់ប្រាក់បេឡាមរណ: សង្គ្រោះ តាមអង្គភាពនីមួយ ៗ នៅធនាគារជាតិ សាខាខេត្ត ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៧ មក។

ក្នុងនោះដែលោកជំទាវ បន្តថា៖ សព្វថ្ងៃមានការលំបាកខ្លាំង ក្នុងការប្រមូលថវិកាដោយអង្គភាព មួយចំនួនតូចក៏នៅមានការយឺតយ៉ាវ ពិសេសមន្ត្រីតាមស្រុកមានការផ្ទរចុះឡើង សមាជិកខ្លះបានបង់ត្រឹមឆ្នាំ ២០១៤ និងនិវត្តជនបានផ្លាស់ប្ដូរទីកន្លែង ពុំមានទូរស័ព្ទទំនាក់ទំនងក្នុងការបង់ថវិកាបេឡាមរណ:សង្គ្រោះនេះ ជាការលំបាកខ្លាំង ។

លោកជំទាវក៏បានដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តបន្ត សូមឲ្យឯកឧត្តបប្រធានក្រុមប្រឹក្សាខេត្ត   ឯកឧត្តមអភិបាលខេត្ត មេត្តាបន្តជួយ គាំទ្រ ស.ស.ខ ឲ្យកាន់តែរឹងមាំតទៅទៀត ។  សូមថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត ស្រុក/ក្រុង មេត្តារំលឹកដាស់តឿនមន្ត្រីក្នុងអង្គភាពបានបង់ភាគទាន និងបេឡាមរណ:សង្គ្រោះឲ្យបានគ្រប់ៗ រូបតាមកាលកំណត់ ពិសេសមន្ត្រីចូលនិវត្ត ដើម្បី ស.ស. ខដំណើរការល្អប្រសើរជារៀងរហូត៕

IMG_4305

adm

Leave a Reply

Your email address will not be published. Required fields are marked *