ព័ត៌មានជាតិ

ប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃនេះក្រសួង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៥នាក់ ទៀត ខណៈអ្នកជំងឺ៤នាក់បានជាសះស្បើយ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ ចំនួន១៥នាក់ទៀត ឆ្លងជំងឺកូវីដ១៩ ហើយមានករណីជាសះស្បើយចំនួន៤នាក់ផងដែរ។

សូមជម្រាបថា គិតត្រឹមម៉ោង៧ ៖០០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤២៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន៣៨១នាក់ និងអ្នកជំងឺ៤៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *