ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម បានចូលរួមក្នុងកិច្ចប្រជុំ ស្ដីពី បច្ចុប្បន្នភាពនៃកិច្ចប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងលិច ស្ថិតនៅក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម


នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីបច្ចុប្បន្នភាពនៃកិច្ចប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងលិច ស្ថិតនៅក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានប្រតិបត្តិការក្នុងការប្រមូលអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ, ឯកឧត្ត សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ និង ឯកឧត្ដម អស់លោក លោកស្រី ជាថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ។

សម្ដេចក្រឡាហោមបានមានប្រសាសន៍ថាកិច្ចប្រជុំនាថ្ងៃនេះ ធ្វើឡើងស្របតាមសំណើរឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត ប្រធានក្រុមប្រតិបត្តិការការប្រមូលអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម តាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *