ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តកោះកុង​ ​បេី​កវគ្គហ្វឹកហាត់ដល់កងអន្តរាគមន៍ពិសេសវគ្គ​ ២


នារសៀល​ ថ្ងៃទី​ ១៣ ខែមករា​ ឆ្នាំ២០២១ វេលាម៉ោង ០២:៣០នាទី នៅទីលានហ្វឹកហាត់​ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង មានបេីកវគ្គហ្វឹកហាត់កងអន្តរាគមន៍ពិសេស ដែលមានសិក្ខាកាមចូលរួមចំនួន ២២​ នាក់ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ គង់​ មនោ​ ស្នងការនគរបាលខេត្តកោះកុង ។

ថ្លែងក្នុងពិធីបេីកវគ្គ លោកឧត្តមសេនីយ៍ទោ គង់​ មនោ​ ស្នងការ​នគរបាល​ខេត្ត​ : ក្រោយពីទទួលបានការបណ្តុះបណ្តាលគ្រូបង្គោលវគ្គអន្តរាគមន៍ពិសេស វគ្គ​ ១​ នៅស្នងការនគរបាល​ខេត្តកោះកុង​ និងយោងតាមបទបញ្ជារបស់ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ ទេីបនៅថ្ងៃនេះ ស្នងការដ្ឋាននគរបាលខេត្តកោះកុង​ មានបេីកវគ្គហ្វឹកហាត់កងអន្តរាគមន៍ពិសេសវគ្គ ២ ដោយ​មាន​មេរៀន​ដូច​ខាងក្រោម​ :
-លំហាត់របៀប​
-របៀប​ប្រើប្រាស់​អាវុធ​ខ្លី​ និងតម្រង់​ផ្ទាំង​ស៊ីប​
-បង្ក្រាប​បទល្មើស​ក្នុង​អគារ​
-វិធី​ចាប់​ជន​ល្មើស​ក្នុង​ទី​វាល​សាធារណៈ​
-វិធី​ចាប់​ជន​ល្មើស​ មាន​អាវុធ​ (ដំបង​ និង​កាំ​បិត​)។

លោកឧត្តមសេនីយ៍ទោស្នងការ​ បានបញ្ជាក់បន្ថែមថា : ការងារហ្វឹកហាត់នេះ​ គឺដេីម្បីរំលឹកមេរៀនចាស់ បំពេញបន្ថែមយុទ្ធវិធីថ្មីៗ និងបង្កើនសមត្ថភាពកងកម្លាំងក្នុងកិច្ចការការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅក្នុងខេត្តកោះកុង និងដេីម្បីឆ្លើយតបសភាពការណផ្សេងៗដែលអាចកេីតឡេីងដោយយថាហេតុ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *