ព័ត៌មានអន្តរជាតិ

មនុស្ស ១៤៩ នាក់បានស្លាប់ ក្នុងហេតុការណ៍ រត់ជាន់គ្នានៅកូរ៉េខាងត្បូង

 

សេអ៊ូល៖ នាយកដ្ឋានសង្គ្រោះគ្រាអាសន្ន និងពន្លត់អគ្គីភ័យក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៤៩ នាក់បានស្លាប់ និង ៧៦ នាក់បានរងរបួស ក្នុងនោះ ១៩ នាក់របួសធ្ងន់ ដោយសារហេតុការណ៍ហ្វូងមនុស្សរត់ជាន់គ្នាអំឡុងពេលពិធីបុណ្យ Halloween កាលពីយប់ថ្ងៃសៅរ៍ ទី២៩ ខែតុលា ម្សិលមិញ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សំដីសាក្សីម្នាក់ថា តំបន់នេះមានការជួបជុំហ្វូងមនុស្សកកកុញយ៉ាងខ្លាំង ដែលធ្វើឲ្យក្រុមអ្នកជួយសង្គ្រោះ ពិបាកចូលទៅដល់ ដើម្បីជួយសង្គ្រោះជនរងគ្រោះភ្លាមៗទាន់ពេល ។

 

យោងតាមសារព័ត៌មាន Korea Herald បានចុះផ្សាយថា មនុស្សប្រហែល ១០ម៉ឺននាក់ បានសម្រុកទៅតំបន់នោះពេញមួយថ្ងៃ ដើម្បីប្រារព្ធពិធីបុណ្យ Halloween ដោយគ្មានពាក់ម៉ាស់ការពារកូវីដ-១៩ ។ គេ​មិន​ដឹង​ច្បាស់​ថា ការកកស្ទះហ្វូងមនុស្សគៀបសង្កត់ជាន់លើគ្នានេះ កើតឡើងដោយសារអ្វីទេ ។  ខណៈដែលអភិបាលក្រុងសេអ៊ូល លោក Oh Se-hoon បានលុបចោលការធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប ហើយបានសម្រេចចិត្តត្រឡប់ទៅទីក្រុងសេអ៊ូលវិញ ៕

GNtimes | Facebook | Read More | Get App

adm

Leave a Reply

Your email address will not be published. Required fields are marked *