ព័ត៌មានជាតិ

រថយន្តដែលបុកម៉ូតូសណ្ដោងរ៉ឺម៉ក យ៉ាងពេញទំហឹងបណ្ដាលឱ្យស្លាប់មនុស្ស២នាក់ នៅលើផ្លូវជាតិលេខ៨នោះ!គឺជារថយន្ត លោកថង សាវុន អភិបាលខេត្តមណ្ឌល់គិរី

(ត្បូងឃ្មុំ)៖ គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តលុចស៊ីស570 សេរីថ្មី និងម៉ូតូសណ្ដោងរ៉ឺម៉ក ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឱ្យភាគីរ៉ឺម៉ក ស្លា.ប់២នាក់ យ៉ាងអាណោចអាធ័មបំផុត.!។

ហេតុការណ៍នេះ បានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៨ ត្រង់ចំណុចភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី២៩.០៩.២០២២។

ប្រភពបានឱ្យដឹងថាៈ នៅមុនពេលកើតហេតុ គេឃើញរថយន្តសេរីទំនើប ១គ្រឿងម៉ាកលុចស៊ីស570 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2AQ 2225 បើកក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន..!។
លុះមកដល់កន្លែងកើតហេតុ បានបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក ដែលកំពុងបើកក្នុងទិសដៅបញ្ច្រាសគ្នា យ៉ាងពេញទំហឹង ។
បណ្ដាលឱ្យអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉ក និងអ្នករួមដំណើរស្លា.ប់ទាំង២នាក់ នៅកន្លែងតែម្ដង ខណៈភាគីរថយន្តលុចស៊ីសរបួសស្រាល.!។

ក្រោយកើតហេតុភ្លាមៗ ពលរដ្ឋបានផ្អើលចោមរោមមើល ឃើញលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី កំពុងបើកទ្វារ រថយន្តរបស់លោក ម៉ាកលុចស៊ីស570 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AQ 2225 ដើម្បីចេញពីក្នុងរថយន្ត និងដើរចុះដើរឡើងនៅកន្លែងកើតហេតុទៀតផង។

ពលរដ្ឋនៅតំបន់នោះបាននិយាយថាៈ រថយន្តទំនើបរបស់លោក ថង សាវុន បានបុកជាមួយ ម៉ូតូសណ្ដោងរ៉ឺម៉ក ទាំងកម្រោល រួចជ្រុលធ្លាក់ពីលើផ្លូវជាតិលេខ៨ ខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ ទន្ទឹមនិងនោះភាគីម្ចាស់រថយន្តបានដោះស្លាកលេខរថយន្ត យកទៅលាក់បាត់.!។

រីឯម៉ូតូសណ្ដោងរ៉ឺម៉កវិញ បានដាច់ជាបំណែកខ្ចាត់ខ្ចាយនៅកន្លែងកើតហេតុ រួមជាមួយសាកសព អ្នកបើករ៉ឺម៉ក និងអ្នករួមដំណើរ នៅរណូករណែលពេញផ្លូវ.!។

ករណីនេះដែរ លោកអធិការរងស្រុកពញាក្រែក បានប្រាប់ព័ត៌មានយើងឲដឹងថា  ជនរងគ្រោះដែលស្លាប់គឺជាបុរសទាំង២នាក់ ហើយករណីនេះគឺបុកក្នុងទិសដៅបញ្ច្រាសគ្នា។
ដោយរថយន្តបើកពីត្បូងមកជើង រីឯម៉ូតូសណ្ដោងរ៉ឺម៉ក បើកពីជើងទៅត្បូង ក្នុងករណីនេះ លោកអធិការរង មិនហ៊ានបញ្ជាក់ថាៈ ខាងណាខុសខាងណាត្រូវនោះឡើយ ហើយក៍ពុំបានបញ្ជាក់ថាៈ ឃាត់ខ្លួនភាគីអ្នកបើករថយន្តលុចស៊ីសឬអត់នោះដែរ.?។

ពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបាននិយាយថាៈ គ្រោះថ្នាក់ចរាចរណ៍មួយនេះ គឺរន្ធត់ខ្លាំងណាស់.! ព្រោះភាគីរថយន្តបើកលឿន បុកជាមួយរ៉ឺម៉ក ទាំងកម្រោល លាន់ដូចរន្ទះ បណ្ដាលឱ្យដាច់រ៉ឺម៉កជាបំណែកខ្ចាត់ខ្ចាយ និងសពជនរងគ្រោះស្លា.ប់រណូករណែលតែម្ដង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *