លោកវរសេនីយ៍ត្រី ឈៀង ចាន់ថុល មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌកំបូល បានលើកឡើងថា ដោយសារតែខណ្ឌកំបូល ជាខណ្ឌដែលទើបតែបង្កើតឡើងក្រោយគេក្នុងឆ្នាំ២០១៩ ជាហេតុធ្វើឲ្យទីតាំងរដ្ឋបាលទាំងអស់ ត្រូវការសាងសង់ថ្មី ដើម្បីបំពេញសេចក្តីត្រូវការជាចាំបាច់ ក្នុងនោះក៏មាន មូលដ្ឋានអាវុធហត្ថ ខណ្ឌកំបូលផងដែរ ដែលមានតម្រូវការសាងសង់ តែដោយក្នុងរយៈកាលកន្លងមក ពុំទាន់មានទីតាំងសមរម្យ និងមិនទាន់មានកញ្ចប់ថវិកា សម្រាប់សាងសង់ បានធ្វើឲ្យមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានត្រឹមជួលផ្ទះល្វែង នៅក្នុងបុរីសង្ឃឹមថ្មី ដើម្បីធ្វើជាទីតាំងធ្វើការបណ្តោះអាសន្នរហូតមក ទើបតែពេលនេះ ដោយមានការជ្រោមជ្រែង ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ឯកឧត្តម ឃួង ស្រេង ព្រមទាំង ឯកឧត្តម កើត ឆែ បានធ្វើឲ្យមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល មានឱកាសបញ្ចុះបឋមសិលាសាងសង់អគារមូលដ្ឋានលើទីតាំងផ្ទាល់របស់ខ្លួន ដែលទទួលបានពីសាលារាជធានីភ្នំពេញ ទុកសម្រាប់ប្រើប្រាស់ក្នុងការបំពេញការងាររដ្ឋបាល ក៏ដូចជាបម្រើប្រជាពលរដ្ឋទូទៅនៅក្នុងមូលដ្ឋានរបស់ខ្លួន ៕