ព័ត៌មានជាតិ

អភិបាលរងខេត្តព្រៃវែង ចំនួន ៤ រូប  ត្រូវបានប្រកាសចូលកាន់មុខតំណែងជា អភិបាលរងខេត្ត ថ្មី នៃខេត្តព្រៃវែង

ព្រៃវែង៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ អភិបាលរងខេត្តព្រៃវែង ចំនួន ៤ រូប  ត្រូវបានប្រកាសចូលកាន់មុខតំណែងជា អភិបាលរងខេត្តថ្មី នៃខេត្តព្រៃវែង ដែលពិធីនេះក្រោមអធិបតីភាព ឯកឧត្តម លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម ជា សុមេធី  អភិបាលខេត្តព្រៃវែងបានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តឲ្យកាន់តែមានភាពឆ្លើយតប និងទាន់ពេលវេលា ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន របស់រាជរដ្ឋាភិបាល កម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានបង្កើតឲ្យ មានការបំពេញបន្ថែមនូវចំនួនគណៈអភិបាល និងនាយករងរដ្ឋបាលសាលារាជធានី-ខេត្ត និងក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេស ដែលនេះជាការជួយសម្រួល និងពន្លឿងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោម ជាតិឲ្យកាន់ប្រសើរឡើងថែមទៀត។

ឯកឧត្ដម អភិបាលខេត្ត ផ្តាំផ្ញើរដល់អភិបាលរងខេត្តដែលប្រកាស់តែងតាំងថ្មី និងនាយករដ្ឋបាលពេលនេះ ត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ និងខិតខំបំពេញការងារតាមមុខងារវិជ្ជាជីវៈរបស់ខ្លួនឲ្យអស់ពីលទ្ធភាពធ្វើយ៉ាងណាដើម្បីបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តជំរុញការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលសមិទ្ធផលនេះបានចូលរួមថែរក្សាសុខសន្តិភាព បន្តបង្កើនកំណើនសេដ្ឋកិច្ចជាតិ បង្កលក្ខណៈសម្បត្តិលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តមបានមានប្រសាសន៍បន្តថា ការប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តទាំង ៤ រូប   និងនាយករដ្ឋបាល ១ រូប នាពេលនេះ គឺសង្ឃឹមថានឹងអនុវត្តន៍ បំពេញភារកិច្ច សិក្សាស្រាវជ្រាវ ឈ្វេងយល់បន្តចូលរួមគ្រប់គ្រងអភិវឌ្ឍន៍ខេត្តព្រៃវែង បង្កើតបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងមហាផ្ទៃបន្តថា៖ អភិបាលរងខេត្ត និងនាយករដ្ឋបាលនេះ ត្រូវរួមសាមគ្គីឯកភាពផ្ទៃក្នុង ប្រកបដោយឆន្ទៈតែមួយ ក្នុងស្មារតីទទួលខុសត្រូវ ត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងលើកវិធានការ គោលការណ៍ដឹកនាំលើគ្រប់វិស័យក្នុងនោះការងារចម្បងមាន ការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងការងារសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ក្នុងនោះដែរលោកស្រី ហ៊ន់ សុធារី តំណាងអភិបាលរងខេត្ត បានធ្វើការប្តេជ្ញាចិត្តថា គោរព និងអនុវត្ត ឲ្យបានខ្ជាប់ខ្លួន នូវរដ្ឋកម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍ច្បាប់ និងលិខិត បទដ្ឋានគតិយុត្តនានាជាធរមាន។
.គោរព និងអនុវត្តមក ដលករដឹកនាំរបស់រាជរដ្ឋាភិបាល និងគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាបថ្នាក់។
.សាមគ្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយអង្គភាពពាក់ព័ន្ឋ។
.រួមចំណែកក្នុងការបំពេញភារកិច្ចជូនរដ្ឋបាលខេត្ត និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ
.ខិតខំបំពេញការងារជូន ឯកឧត្តមអភិបាលខេត្ត ក៏ដូចជា ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត
.ស្វែងរកយ ពីសោធន៍ការងារបន្ថែម នឹងផ្តល់នូវបទពិសោធន៍ការងាររបស់យើងខ្ញុំជូនដល់ន្ត្រីក្រោមឱវាទ៕




adm

Leave a Reply

Your email address will not be published. Required fields are marked *