ព័ត៌មានជាតិ

សារជូនពររបស់អភិបាលខេត្តព្រៃវែង

ថ្វាយព្រះពរ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ព្រះវររាជមាតា​ជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត 🙏🙏🙏

ក្នុងឱកាសដ៏មហានក្ខត្តឬក្សថ្លៃថ្លា​នៃព្រះរាជពិធីចម្រេីនព្រះជន្មគម្រប់​៨៦ យាងចូល​៨៧ ព្រះ​វស្សា​ របស់​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទូលព្រះបង្គំ ខ្ញុំបាទ និង ភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តព្រៃវែង សូមលើកហត្ថប្រណម្យថ្វាយបង្គំសម្តែងនូវអំណរសាទរដោយក្តីរីករាយឥតឧបមា ចំពោះព្រះរាជព្រះមហាករុណាទិគុណ និងព្រះរាជព្រហ្មវិហារធម៌ប្រកបដោយទសពិធរាជធម៌របស់ព្រះអង្គ ចំពោះជាតិមាតុភូមិ ប្រជានុរាស្រ្ត និង ព្រះរាជកិច្ចដ៏ថ្លៃថ្លាក្នុងវិស័យ សង្គមកិច្ច និងមនុស្សធម៌ ប្រកបដោយ ព្រះរាជហឫទ័យដ៏សប្បុរស ព្រះអង្គបានបំពេញព្រះរាជតួនាទីដ៏មានសារៈសំខាន់បំផុតក្នុងការលើកកម្ពស់នូវទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្តដោយបាននាំមកនូវ កិត្យានុភាព និងកិត្តិស័ព្ទយ៉ាងត្រចះត្រចង់ជូនសង្គមជាតិលើឆាតអន្តរជាតិ ព្រមទាំងលះបង់កំលាំងព្រះកាយពល និង ព្រះបញ្ញាញាណមិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុមាតុភូមិ និងប្រជារាស្ត្រជាទីស្រឡាញ់របស់ព្រះអង្គ។

ស្ថិតក្នុងឱកាសដ៏មហាមង្គលថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំ សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ សូមជួយប្រោះព្រំព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ប្រកបដោយកតញ្ញូកតវេទិតាធម៌ដ៏ស្មោះស្ម័គ្របំផុត ថ្វាយព្រះមហាក្សត្រីជាអម្ចាស់ជីវិតលើត្បូង សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើង ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍។

adm

Leave a Reply

Your email address will not be published. Required fields are marked *