ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញនឹងកាប់ដើមឈើធំៗ ៣ដើម អាយុកាលជាង៣០០ឆ្នាំនៅសួនផ្លូវភ្លោះពេទ្យអង្គឌួងនៅសប្តាហ៍ក្រោយ

ភ្នំពេញ ៖ ដើមឈើធំៗជាច្រើនដើមនៅលើសួនកាណាឌីយ៉ានៅមុខមន្ទីរពេទ្យអង្គឌួង ស្ថិតក្នុងខណ្ឌដូនពេញមានអាយុកាលជាង៣០០ ឆ្នាំហើយ ហើយក្នុងចំនួននេះ ដើមឈើចំនួន៣ដើមអាជ្ញាធររាជធានី ដោយមានការឯកភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងកាប់យកចេញ នៅសប្តាហ៍នេះ ដោសារតែដើមឈើទាំង៣ដើមនេះពុកគល់ ប្រហោងក្នុង ទុកយូទៅនឹងមានហានិភ័យដល់ប្រជាពលរដ្ឋជាអ្នកដំណើរ។

លោក សំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកនៅព្រឹកថ្ងៃ០៨ មករានេះថា ដើមឈឺធំៗនៅសួនកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួងនេះមានចំនួនប្រមាណ៥០ដើមនិងមានអាយុកាលប្រមាណជាជាង៣០០ឆ្នាំមកហើយ ហើយក្នុងចំនួនដើមឈើធំៗទាំងនេះ អាជ្ញាធររាជធានីភ្នំពេញ ដោយមានការឯកភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ គ្រោងនឹងកាប់យកចេញ នៅសប្តាហ៍នេះ ដោយសារតែដើមឈើទាំង៣ដើមនោះ ពុកគល់ ប្រហោងក្នុង ដើម្បីកុំឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរជាយថាហេតុ។

លោកបន្តថា ក្រោយពីកាប់យកចេញហើយ អាជ្ញាធររាជធានីភ្នំពេញនឹងដាំដើមឈើថ្មីជំនួសវិញ។ ចំណែកដើមឈើដែលនៅសល់ ក្រៅពីបីដើមនេះ អង្គភាពរបស់លោកនឹងកាត់គ្រី (លះមែកចេញ) ផងដែរ ដើម្បីកាត់បន្ថយទម្ងន់ដើមឈើ ហើយក៏ជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញឲ្យកាន់តែមានសោភ័ណភាពស្រស់បំព្រងផងដែរ ។

លោកប្រធានបន្តទៀតថា សម្រាប់ដើមឈឺនៅរមណីយដ្ឋានវត្តភ្នំវិញគឺមានចំនួនដើមឈើសរុបប្រមាណជា៨០០ដើម ហើយដើមឈើទាំងនេះភាគច្រើនគឺមានអាយុកាលប្រមាណជាង៥០០ឆ្នាំហើយ ក្រោមការមើលថែទាំជាប្រចាំពីអាជ្ញាធររាជធានីភ្នំពេញ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *