ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន៧នាក់ត្រូវបានសមត្ថកិច្ចខេត្តព្រៃវែងឃាត់ខ្លួន

ព្រៃវែង ៖ កម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសុីធរកណ្តាល ដោយប្រើប្រាស់វិធានការជំនាញ និងបង្រ្កាបជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧ នាក់,ស្រី ០០ នាក់ ដែលពាក់ព័ន្ធករណី រក្សាទុក-ដឹកជញ្ជូន ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។

នៅថ្ងៃទី០៨/០៥/២០២២ វេលាម៉ោង ១១:៤៥ នាទីថ្ងៃត្រង់ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិស្វាយជីក្រាយ ឃុំឬស្សីសាញ់ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ដោយប្រើប្រាស់វិធានការជំនាញ និងបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧ នាក់,ស្រី ០០ នាក់ ជាមុខសញ្ញាជួញដូរចំនួន ០២ នាក់ , ជាមុខសញ្ញាប្រើប្រាស់ចំនួន ០៥ នាក់ លទ្ធផលតេស្ត (វិជ្ជមាន) មានផ្ទុកសារធាតុញៀនទាំង ០៧ នាក់។

ក្នុងការបង្ក្រាបនោះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន:
-ម៉្សៅក្រាមពណ៍សថ្លាចំនួន ០៩ កញ្ចប់ ( តូច៨,ធំល្មម១ )ទម្ងន់ ( ៥៧,០១ ក្រាម ) ។
-ជញ្ជីងថ្លឹងថ្នាំញៀន ០១ គ្រឿង
-ម៉ូតូ ០១ គ្រឿង
-ទូរសព្ទ័ដៃចំនួន ០៦គ្រឿង និងសម្ភារៈវេចខ្ចប់ និងជក់មួយចំនួនទៀត ។
បច្ចុប្បន្នកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕ (ចូរប្រាប់មនុស្សជាទីស្រលាញ់ពីគ្រោះថ្នាក់នៃគ្រឿងញៀន)

adm

Leave a Reply

Your email address will not be published. Required fields are marked *