ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង ដឹកនាំប្រតិភូចូលគោរពវិញ្ញាណក្ខន្ធ សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង!

កំពង់ចាម៖ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២ ឯកឧត្តមជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រៃវែង គ្រប់លំដាប់ថ្នាក់ ។

បានចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ សពសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការទី៤នៃរដ្ឋសភា។
នៅគេហដ្ឋានរបស់សម្ដេច ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

សព“សម្ដេចឧត្ដមទេពញាណ”នឹងត្រូវដង្ហែពីគេហដ្ឋាននៃសព ក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០២២ ខាងមុខនេះ។
“សម្ដេចឧត្ដមទេពញាណ”បានទទួលមរណភាព កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៦ និង២៥នាទី ក្នុងជន្មាយុ ៧២ឆ្នាំ ដោយគាំងបេះដូង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *