ព័ត៌មានជាតិ

ដំណាំស្រូវរដូវប្រាំងដែលបានដាំដុះឆ្នាំនេះបើធៀបនឹង ឆ្នាំមុន ខ្ពស់ជាង៧ ៣០៣ហិកតា គិតក្នុងរយៈពេលដូចគ្នា

ព្រៃវែង៖បើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ ខេត្តព្រៃវែង បានឲ្យដឹងដែថា ការផលិតកម្មដំណាំស្រូវរដូវប្រាំង(គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២) អនុវត្តបានលើផ្ទៃដីសរុប ចំនួន ១១៨,៥៨២ ហិកតា ស្មើនឹង១៥៨,១១% នៃផែនការ ៧៥ ០០០ ហិកតា ធៀបនឹង ឆ្នាំមុន ខ្ពស់ជាង៧ ៣០៣ ហិកតា គិតក្នុងរយៈពេលដូចគ្នា។

ក្នុងនោះដែ ការងារបមូលផលដំណាំស្រូវរដូវប្រាំង(គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២) ប្រមូលផលសរុប៥១ ៧៥១ហិកតា ស្មើនឹង៤៣,៦៤%នៃផ្ទៃដីអនុវត្តបាន១១៨៥៨២ហិកតា។ បរិមាណផល សរុប២៥០ ៥៤៥តោន និងទិន្នផលមធ្យម ៤,៨៤ តោន/ហិកតា។ ចំពោះការនាំចេញស្រូវ បរិមាណនាំចេញស្រូវក្រៅផ្លូវការគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ សរុបមានចំនួន២៩៤ ៦៩៤តោន ស្មើនឹង៦១ ៩៦៩ ៧២៤ដុល្លារ។ ដោយឡែកក្នុងសប្តាហ៍នេះ – សរុបមានចំនួន ៥៣, ៦២៦ តោន ស្មើនឹង ១១,១២០,៩៣០ ដុល្លារ។ មានប្រភេទស្រូវ IR50404 មានតម្លៃ ៨៥០/គីឡូក្រាម និងប្រភេទស្រូវOM5451 មានតម្លៃ៨៦០/គីឡូក្រាម។

មិនត្រឹមតែដាំដុះស្រូវប៉ុណ្ណោះទេ ក្នុងនោះដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មរដូវប្រាំង(គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២) មាន ពោត ឪឡឹក និងម្ទេសគ្រប់មុខ សម្រេចបានលើផ្ទៃដីសរុបចំនួន ១ ២៨១ហិកតា ស្មើនឹង១៦២,១៥%នៃផែនការ៧៩០ហិកតា។ ផ្ទៃដីប្រមូលផលសរុប៥៨៦ហិកតា ដោយទទួលបាន បរិមាណផលសរុប៨ ៧៩០តោន។ ហើយចំពោះ ដំណាំឧស្សាហកម្មមានពោតក្រហម សណ្ដែកបាយ សណ្ដែកដី ល្ង អំពៅ និងឈូក សម្រេចបានលើផ្ទៃដីសរុប ចំនួន៣៧៣៦ហិកតា ស្មើនឹង៧៣,១៨%នៃផែនការ៥ ១០៥ហិកតា។ ផ្ទៃដីប្រមូលផលសរុប២៧៧ហិកតា ដោយទទួលបានបរិមាណផលសរុប៣ ៤៤៣តោន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *