ព័ត៌មានជាតិ

ឯកឧត្តម ជា  សុមេធី និងភរិយា បានដឹកនាំប្រតិភូរដ្ឋបាលសាលាខេត្តព្រៃវែងចូលរួមគោរពវិញ្ញាណក្ខន្ធឧបាសិកា ឈឹម ឆោម ដែលជាម្តាយក្មេក ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន

នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ជា  សុមេធី និងភរិយា បានដឹកនាំប្រតិភូរដ្ឋបាលសាលាខេត្តព្រៃវែងចូលរួមគោរពវិញ្ញាណក្ខន្ធឧបាសិកា ឈឹម ឆោម ដែលជាម្តាយក្មេក ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានទទួលមរណភាព នៅថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០នាទី ក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគាពាធ។

ក្នុងពិធីប្រារព្ធវិញ្ញាណក្ខន្ធឧបាសិកានេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត កងកម្លាំងទាំង៣ លោក លោកស្រីអភិបាលក្រុងស្រុកទាំង១៣ និងមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ក្រៀមក្រំឥតឧបមា ខ្ញុំបាទ និងភរិយា ព្រមទាំងប្រតិភូខេត្តព្រៃវែងទាំងអស់ សូមសម្តែងនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយស្រណោះ អាឡោះអាល័យជាអនេកប្បការចំពោះការបាត់បង់ឧបាសិកា ឈឹម ឆោម ដែលនេះជាការបាត់បង់អ្នកម្តាយក្មេក អ្នកម្តាយបង្កើត ជីដូន ជីទួត ប្រកបដោយព្រហ្មវិហារធម៌ ដែលបានលាចាកលោក លាចាកពីក្រុមគ្រួសារ ព្រមទាំងលាចាកពីយើងខ្ញុំទាំងអស់គ្នា។ 🙏🙏🙏

adm

Leave a Reply

Your email address will not be published. Required fields are marked *