ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី និងឯកឧត្តម ម៉ក់ វ៉ន តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តបានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តប្រចាំឆ្នាំ២០២១

ព្រៃវែង÷នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី និងឯកឧត្តម ម៉ក់ វ៉ន តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តបានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តប្រចាំឆ្នាំ២០២១ដោយមានការអញើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុកកំចាយមារគ្រប់លំដាប់ថ្នាក់ ជាមួយលោកមេឃុំ មេភូមិ និងប្រជាពលរដ្ឋ ដែលប្រព្រឹត្តទៅនៅសាលាស្រុកកំចាយមារ។

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ គឺដើម្បីស្វែងយល់ពីក្តីកង្វល់ បញ្ហាប្រឈមនានា និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត រដ្ឋបាលស្រុក ក៍ដូចជាថ្នាក់ឃុំ និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រៃវែងនៅស្រុកកំចាយមារនេះ ដើម្បីដឹងអំពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងសំណូមពរនានា ដែលគាត់ជួបប្រទះនៅតាមមូលដ្ឋាន​ រដ្ឋបាល​ខេត្ត​ និងមន្ទីរអង្គភាពពាក់ព័ន្ធ​ រួមជាមួយ​ អាជ្ញាធរ​ស្រុក​ ឃុំ​ និងបន្តដោះស្រាយ​ជាបន្តបន្ទាប់ទៀត​ ។

ជាមួយគ្នានេះ ខ្ញុំបាទក៏បានធ្វើការណែនាំនៅចំណុចមួយចំនួនក្នុងគោលបំណងពង្រឹងរក្សាជំហរប្រុងប្រយ័ត្នខ្ពស់ លើករណីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នេះ ដោយប្រកាន់ខ្ជាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងសង្ឃឹមយ៉ាងមុតមាំថា មន្ត្រី និងក្រុមគ្រួសារទាំងអស់ ចូលរួមអនុវត្តវិធានការនេះបានម៉ឺងម៉ាត់ទាំងអស់គ្នា។

សារជាថ្មីម្តងទៀត ខ្ញុំបាទ និងឯកឧត្តម ម៉ក វ៉ន សូមគោរពជូនពរគណៈអធិបតី ក៏ដូចជា អង្គពិធីទាំងមូល ព្រមទាំងសហការី សូមមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចដែលរដ្ឋប្រគល់ឲ្យ។

adm

Leave a Reply

Your email address will not be published. Required fields are marked *