ព័ត៌មានជាតិ

ឧកញ៉ាអ៑ាន សៀវមុី សារព័ត៌មានមួយក្តាប់តូចផ្សាយព័ត៌មានចោទប្រកាន់ខុសការពិតញុះញង់ឱ្យមានការរើសអើង!

(ភ្នំពេញ)៖ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនលោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ហៅ«William Guang.វីស្លាម»ប្រធាន.គណបក្សខ្មែរក្រោក.រួមនិងបក្ខពួក.ពាក់ព័ន្ធករណីចូលប្លន់ផ្ទះអ្នកស្រី អ៊ាន សៀវម៉ី នោះមក។

ស្រាប់តែសារព័ត៌មានមួយក្ដាប់តូច លើកឡើងថា៖ អ្នកស្រីឧកញ៉ា អ៊ាន សៀវម៉ី ជាស្រីស្នេហ៍.ស្រីកំណាន់ របស់លោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ហៅ«William Guang.វីស្លាម»ប្រធានគណបក្សខ្មែរក្រោក.ការលើកឡើងបែបនេះ ។


បណ្ដាលឱ្យអ្នកស្រីឧកញ៉ា អ៊ាន សៀវម៉ី ត្រូវរងគ្រោះមួយជាន់បន្ថែមទៀតបន្ទាប់ពីគេប្លន់!។

ស្របពេលដែលរឿងប្លន់ មិនទាន់បាត់ភ័យផង! បែរជាត្រូវបាត់បង់កិត្តិយសសេចក្ដីថ្លៃថ្នូរ ដោយសារពាក្យថា(ខ្លួនជាស្រីស្នេហ៍របស់លោក”វីស្លាម”មួយជាន់បន្ថែមទៀត)។

ជាហេតុនាំឱ្យមេធាវី របស់អ្នកស្រី អ៊ាន សៀវម៉ី ចេញសេចក្ដីបំភ្លឺភ្លាមៗ និងចាត់ទុកការផ្សាយនោះ ។
ជាការមួរបង្កាច់ចោទប្រកាន់.គ្មានមូលដ្ឋាន ញុះញង់ឱ្យមានការរើសអើង មកលើអ្នកស្រី អ៊ាន សៀវម៉ី។

នេះបើយោងតាមសេចក្ដីជូនដំណឹង មេធាវី របស់អ្នកស្រីឧកញ៉ា អ៊ាន សៀវម៉ី នៅថ្ងៃទី២១.១២.២០២១។

ក្នុងលិខិតជូនដំណឹង មេធាវី អ្នកស្រីឧកញ៉ា អ៊ាន សៀវម៉ី បានបញ្ជាក់ថា៖គណនីដែលបានផ្សាយមួរបង្កាច់ចោទប្រកាន់គ្មានមូលដ្ឋាន ញុះញង់ឱ្យមានការរើសអើង នោះ។
មានដូចជា៖”អធិរាជមហាសាច់និង Fast News”ព្រមទាំងបុគ្គលឈ្មោះ”ប៊ូ ចាន់នី “រហ័ស្សនាម”ស្អែកស្លាប់”។
ហើយគណនីទាំងនេះ បានធ្វើការផ្សាយនិងឡាយខុសការពិត.កាលពីព្រឹកថ្ងៃទី២១.១២.២០២១។

ក្រុមមេធាវី បានចាត់ទុកថា៖«ការចុះផ្សាយទាំងនេះ គឺការចុះផ្សាយគ្មានប្រភពច្បាស់លាស់ គ្មានវិជ្ជាជីវៈសារព័ត៌មាន មិនគោរពក្រមសីលធម៌អ្នកសារព័ត៌មាន។ ដោយចុះផ្សាយចោទប្រកាន់និងញុះញង់បំផុសបំផុលឲ្យសាធារណជនមានការរើសអើង បើលើអ្នកស្រី អ៊ាន សៀវម៉ី»។

ជាមួយគ្នានោះ មេធាវី បញ្ជាក់ថា៖ ក្នុងករណីដែលមានការលើកឡើងនូវព័ត៌មានមិនពិតបំផ្លើសចោទប្រកាន់។
ដោយគ្មានមូលដ្ឋាននិងភស្តុតាងច្បាស់លាស់ក្នុងគោលបំណង បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់អ្នកស្រី អ៊ាន សៀវម៉ី។
ឱ្យមានការភ័ន្តច្រឡំដល់មតិសាធារណជននាំឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូរ នោះ ក្រុមមេធាវីនឹងចាត់វិធានការដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ជាធរមាន។

សូមជម្រាបថា៖ ផ្ទះអ្នកស្រី អ៊ាន សៀវម៉ី ត្រូវក្រុមចោរប្រដាប់អាវុធ ចូលប្លន់ កាលពីវេលាម៉ោង១០៖៤០នាទី ព្រឹកថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្ទះលេខវី០១ បុរីមូនថោន ភូមិគោកចំបក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
រហូតដល់យប់ទី២០.១២.២០២១ សមត្ថកិច្ច បានចាប់ខ្លួនលោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ហៅ«William Guang.វីស្លាម»ប្រធាន.គណបក្សខ្មែរក្រោក.រួមនិងបក្ខពួក.ប្រមាណជា១០នាក់។

ដោយលោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ហៅ«William Guang.វីស្លាម»ប្រធាន.គណបក្សខ្មែរក្រោក បានសារភាពថា៖ រូបលោកជាអ្នករៀបចំនិងដឹកនាំផ្ទាល់ក្នុងការប្លន់ផ្ទះអ្នកស្រី អ៊ាន សៀវម៉ី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *