ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចែកអាវរងារបស់សម្តេចតេជោ ជូនដល់លោកតា លោកយាយ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត

នៅព្រឹកថ្ងៃទី​១​ ខែធ្នូ​ ឆ្នាំ​២០២១​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ននិងឯកឧត្ដម​ ខ្លូត​ ផន​ ប្រធានក្រុម​ប្រឹក្សា​ខេត្ត​ អមដោយឯកឧត្តមប្រធានសាលាដំបូងខេត្ត, ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត, មន្ទីរ អង្គភាពជុំវិញខេត្ត, អាជ្ញាធរក្រុងកំពង់ចាម រួមនឹងមន្ត្រីពាក់ព័ន្ធ អញ្ជេីញ​ជួបសំណេះសំណាល​ និងចែកអាវរងា រួមនឹងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយ​មនុស្សធម៌​ដ៏ថ្លៃថ្លា របស់​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ននិងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជូនដល់លោកតា លោកយាយ, អតីតយុទ្ធជន, ប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ៥៤៥ គ្រួសារ​ ដែលរស់នៅក្នុងសង្កាត់ទាំង៤​ ក្ក្នុងក្រុងកំពង់ចា ។

គួរបញ្ជាក់ថា អំណោយមនុស្សធម៌ដ៏ថ្លៃថ្លា របស់សម្តេចតេជោ និងសម្តេច​ កិត្តិព្រឹទ្ធបណ្ឌិត​ នាពេលនេះ រួមមាន៖​
-អង្ករ​២៥គីឡូក្រាម​, ត្រីខ១យួរ​, មី១កេស​, ទឹកស៉ីអ៉ីវ១យួរ, និងអាវរងាចំនួន១ ផងដែរ ៕ Chao Vong

adm

Leave a Reply

Your email address will not be published. Required fields are marked *