ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី និងភរិយា ព្រមទាំងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងទាំងបី និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងមូល មានសេចក្តីរន្ធត់តក់ស្លុត និងក្រៀមក្រំជាទីបំផុត នៅពេលទទួលដំណឹងអំពីមរណភាពរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល

ឯកឧត្តម ជា សុមេធី និងភរិយា ព្រមទាំងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងទាំងបី និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងមូល មានសេចក្តីរន្ធត់តក់ស្លុត និងក្រៀមក្រំជាទីបំផុត នៅពេលទទួលដំណឹងអំពីមរណភាពរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នៅថ្ងៃសុក្រ ១ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងជន្មាយុ៧៩ឆ្នាំ ដោយរោគាពាធ។

យើងខ្ញុំ មានការសោកស្តាយអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់រូប ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ដែលជាឥស្សរជនដ៏ឆ្នើមមួយរូបរបស់កម្ពុជា ពោរពេញដោយសមត្ថភាព គុណធម៌ និងប្រកបដោយវីរភាពដ៍អង់អាចក្លាហានក្នុងការបំពេញភារកិច្ចជូនប្រទេសជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

មរណភាពរបស់ឯកឧត្តម ជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប របស់រដ្ឋសភា ក៏ដូចជាប្រទេសជាតិទាំងមូល និងជាការបាត់បង់នូវឪពុក ឪពុកក្មេក ជីតា ជីតាទួត ដែលជាទីគោរពស្រលាញ់ និងប្រកបដោយព្រហ្មវិហារធម៌ខ្ពង់ខ្ពស់មួយរូប ដែលកន្លងមកបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី បម្រើប្រទេសជាតិ ប្រជាពលរដ្ឋ មិនខ្លាចនឿយហត់ឡើយ។

យើងខ្ញុំ សូមបួងសួង សូមឱ្យវិញ្ញាណក្ខ័ន្ធ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានយោនយោគទៅកាន់ទីស្ថានបរមសុខកុំបី ឃ្លៀងឃ្លាតឡើយ។

adm

Leave a Reply

Your email address will not be published. Required fields are marked *