ព័ត៌មានជាតិ

សម្តេចតេជោហ៑ុន សែន មានប្រសាសន៍ថាកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន១០លាន៨៨នាក់រួចហើយ គឺស្មើនឹងជាង១០០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។ នេះជាជោគជ័យ

នៅថ្ងៃនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន១០លាន៨៨នាក់រួចហើយ គឺស្មើនឹងជាង១០០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។ នេះជាជោគជ័យ
ធំធេងណាស់នៅក្នុងក្របខ័ណ្ឌនៃខឿនការពារសុខភាពរបស់ប្រជាជនយើង។
ទោះបីយើងចាក់វ៉ាក់សាំងបានជាង១០លាននាក់ស្មើនឹងជាង
១០០%នៃចំនួនគ្រោងដំបូងក៍ដោយក៍យើង
នៅមានប្រជាជនរាប់មុឺននាក់ទៀតដែលមិន
ទាន់បានចាក់វ៉ាក់សាំងដែលយើងត្រូវបន្តចាក់វ៉ាក់សាំងជូនឱ្យ
បានគ្រប់ៗគ្នា។
ក្រៅពីប្រជាជនដែលមានអាយុ១៨ឡើងចំនួនជាង
១០លាននាក់បានចាក់វ៉ាក់សាំងយើងក៍បានចាក់វ៉ាក់សាំងជូនកុមារ
និងយុវវ័យអាយុ១២ទៅ១៨ឆ្នាំបានចំនួន១.៧៨៨.៨០២នាក់ដែលស្មើនឹង៩៧.៨៩%និងកុមារអាយុពី៦ដល់១២បានចំនួន១.៩២០.៥៩៩នាក់ស្មើនឹង១០១.២២%។

គិតសរុប
យើងបានចាក់វ៉ាក់សាំងជូនជនរួមជាតិយើងចំនួន១៣.៧០៩.៤៨៧នាក់ស្មើនឹង៨៥.៦៨%នៃ
ប្រជាជនសរុប១៦លាននាក់។
កិច្ចការបន្តរបស់យើងគឺត្រូវបញ្ចប់ការចាក់ដូស
ទី២សម្រាប់អ្នកដែលបានចាក់ដូសទី១និងបន្ត
ចាក់ជូនប្រជាជនដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១។
វាកាន់តែសំខាន់ជាងនេះទៀតគឺយើងត្រូវតែបន្ត
ការខិតខំចាក់វ៉ាក់សាំងដូសទី៣
ជូនប្រជាជនយើងឱ្យខាងតែបានដែលមក
ដល់ពេលនេះយើងមានវ៉ាក់សាំងក្នុងដៃប្រមាណជិត១០លានដូសនិងមានមនុស្សបានចាក់
វ៉ាក់សាំងដូសទី៣ប្រមាណជិត២លាននាក់រួចមកហើយ។វ៉ាក់សាំងនឹងមកដល់ជាបន្ត
បន្ទាប់ទៀត។

ថ្ងៃស្អែក១វិច្ឆិកា២០២១យើងនឹងចាប់ផ្តើម
ចាក់ជូនកុមារអាយុ៥ឆ្នាំដែលមានជាង៣០មុឺននាក់បន្តទៀត។

ជាមួយនិងការកោតសសើរនិងថ្លែងអំណរគុណចំពោះគ្រប់តួអង្គពាក់ព័ន្ធដែលបានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំង
ការពារកូវីដ-១៩ខ្ញុំសូមអំពាវនាវបងប្អូនជនរួម
ជាតិបន្តអនុវត្តវិធានការការពារតាមការ
ណែនាំរបស់ក្រសួងសុខាភិបាលពិសេស
វិធានការ៣ការពារនិង៣កុំព្រោះថាវ៉ាក់សាំង
តែមួយមុខបើទោះបីចាក់បានប៉ុន្មានដូសរហូត
មុជវ៉ាក់សាំងក៍មិនអាចការពារបានដែរប្រសិនជា
បងប្អូនធ្វេសប្រហែសបោះបង់ចោលវិធី
ការពារខ្លួនតាមរយៈវិធានការ៣ការពារនិង
៣កុំ។

លេខរៀងទី១០លានគឺបានទៅលើអ៊ំស្រី
ឈ្មោះសុខ ផាត់អាយុ៨៩ឆ្នាំរស់នៅភូមិ
ទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប
ខេត្តសៀមរាបដែលខ្ញុំសូមអបអរសាទរ។

លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកជំនួយថវិកា១០លានរៀលព្រមទាំងសម្ភារៈផ្សេងៗទៀតទៅប្រគល់ជូនដោយផ្ទាល់។

ខ្ញុំសូមជូនពរជូនបងប្អូនជនរួមជាតិសូមជួបតែសេចក្តីសុខសេចក្តីចម្រើននិងចៀសផុតពីជំងឺកូវីដ-១៩៕

adm

Leave a Reply

Your email address will not be published. Required fields are marked *