Related Articles
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ ដែលជាប់ពាក់ព័ន្ធបទល្មើសច្រើនជាប់ខ្លួន!(video inside)
នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី ហិង្សាក្នុងគ្រួសារ, បង្ខាំងមនុស្សដោយចេតនាទុច្ចរិត ក្នុងគោលដៅគំរាមទារប្រាក់ពីប្រពន្ធរបស់ខ្លួន, កាន់កាប់អាវុធ ដោយខុសច្បាប់ និង រំលោភសេពសន្ថវៈទៅលើកូនស្រីចុង ដោយគំរាមកំហែងថានឹងសម្លាប់។ លើសពីនេះទៅទៀត ជនសង្ស័យរូបនេះ ក៏ជាបុគ្គលដែលល្បីសំបូររឿងក្តី មិនចេះចប់ ក្នុងរយៈកាលកន្លងមក ទាំងនៅតាមបណ្តាខេត្តនិងរាជធានី។ ជនសង្ស័យឈ្មោះ ឡេង ប៊ុនស្រ៊ី ភេទប្រុស អាយុ៥៦ឆ្នាំ មានស្រុកកំណើត ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម បានចាប់ដៃគ្នាជាប្តីប្រពន្ធ ជាមួយស្រ្តីម្នាក់មេម៉ាយកូន០៥ កាលពីចុងឆ្នាំ២០១១លុះដល់ចុងឆ្នាំ២០១៩ ជនសង្ស័យបានដាក់ពាក្យបណ្តឹងនៅតុលាការ ដើម្បីសុំលែងលះប្រពន្ធនិងចែកទ្រព្យសម្បត្តិគ្នា ប៉ុន្តែជនសង្ស័យបែរជាប្រាប់ ប្រពន្ធថា ខ្លួនបានដាក់បណ្តឹងព្រហ្មទណ្ឌឲ្យតុលាការចាប់ប្រពន្ធដាក់គុក បើប្រពន្ធចង់រួចបណ្តឹងត្រូវធ្វើកិច្ចព្រមព្រៀង លែងលះគ្នាដោយស្ម័គ្រចិត្ត ចែកទ្រព្យសម្បត្តិគ្នាពាក់កណ្តាលរួមមានដីធ្លីនៅអង្គស្នួល០២កន្លែងនិងផ្ទះនៅអូរបែកក្អម ០១កន្លែង ព្រមទាំងត្រូវសងលុយឲ្យជនសង្ស័យ ១៨ម៉ឺនដុល្លារនៅពេលណាដែល លក់ដីដែលជាទ្រព្យផ្ទាល់របស់ប្រពន្ធ នៅឯខេត្តសៀមរាបដាច់។ ស្រាប់តែពេលប្រពន្ធចូលដល់តុលាការ ទើបដឹងថាប្តីខ្លួនប្តឹងលែងលះទៅវិញ ពុំមែនប្តឹងរឿង ព្រហ្មទណ្ឌដើម្បីចាប់ខ្លួនដាក់គុកដូចការគម្រាមរបស់ប្តីឡើយ ដូច្នេះ ប្រពន្ធក៏មិនព្រមយកកិច្ចព្រមព្រៀងបែងចែកទ្រព្យនិង សងលុយឲ្យជនសង្ស័យនោះ ប្រគល់ទៅឲ្យតុលាការទេ […]
ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង
នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានគណប្រជាជនកម្ពុជាបក្សខេត្តកំពង់ចាម អញ្ជើញចូលរួមជាមួយប្រតិភូ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ដឹកនាំដោយ ឯកឧត្តម ស៊ាន បូរ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល អញ្ជើញចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង ស្ថិតនៅគេហដ្ឋានសព ក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។ សូមជម្រាបថា សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវជាបងប្រុសបង្កើតសម្ដេចតេជោ ហ៊ុន សែន បាន ទទួលមរណភាព កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦:២៥នាទីល្ងាច ក្នុងជន្មាយុ ៧២ឆ្នាំ ដោយគាំបេះដូង។ សពរបស់សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង នឹងត្រូវដង្ហទៅបញ្ចុះ នៅលើទីតាំងជើងភ្នំប្រុស នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២៕
អាវុធហត្ថរាជធានីភ្នំពេញ បានត្រៀមកម្លាំង និងមធ្យោបាយគ្រឿងបំពាក់សម្ភារៈសម្បូរបែប ដើម្បីចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ!
នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូចផងដែរ ដែលកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំដល់ នាយ-នាយរងអាវុធហត្ថ ដែលត្រូវទទួលដឹកនាំតាមបណ្តាគោលដៅទាំងអស់ ត្រូវតែធានាឲ្យបានដាច់ខាត ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ ដើម្បីសម្រេចបាននូវកាតព្វកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនដល់ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បរទេស ដែលនឹងអញ្ជើញមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលប៉ុន្មានថ្ងៃខាងមុខនេះ ឲ្យប្រព្រឹត្តទៅដោយរលូននិងជោគជ័យ។ លោកឧត្តមសេនីយ៍ឯក […]