Related Articles
លោក សុខ ពេញវុធ អភិបាល ខណ្ឌដូនពេញ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ និង សម្រួលការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុ ៦០ឆ្នាំឡើង ក្នុងមូលដ្ឋានខណ្ឌដូនពេញ នៅមន្ទីរពេទ្យបង្អែកចតុមុខ
(ភ្នំពេញ) នៅព្រឹកថ្ងៃពុធ ៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៨:៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ និង សម្រួលការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុ ៦០ឆ្នាំឡើង ក្នុងមូលដ្ឋានខណ្ឌដូនពេញ នៅមន្ទីរពេទ្យបង្អែកចតុមុខ ។ ក្នុងការចុះពិនិត្យនេះ លោក អភិបាល បានមានប្រសាសន៍ណែនាំសម្របសម្រួលឲ្យ ប្រជាពលរដ្ឋ ជាពិសេស លោកតាលោកយាយ អ៊ុំពូមីង ដែលបានអញ្ជើញមកចាក់វ៉ាក់សាំងនាពេលនេះ អនុវត្តតាមការណែនាំ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ក៏ដូចជាវិធានការការពាររបស់ក្រសួងសុខាភិបាល ដោយរក្សាគម្លាត និងលាងដៃជាមួយអាល់កុល ឬ សាប៊ូ អោយបានញឹកញាប់ និង ស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យជំនាញ ដើម្បីរួមគ្នាក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺ covid-19 និង សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ជៀសផុតអំពីជំងឺCovid-19 ទាំងអស់គ្នា 🙏🙏🙏.
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែងដល់លំនៅឋានរបស់ប្រជាពលរដ្ឋ
កំពង់ចាម ៖ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែងដល់លំនៅឋានរបស់ស្ត្រីឈ្មោះ ខៀវ ដាឡៃ អាយុ២៨ឆ្នាំ ជាមន្ត្រីស្ម័គ្រចិត្ត នៅមណ្ឌលសុខភាពសំបូរ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ បន្ទាប់ពីរកឃើញវិជ្ជមានកូវីត-១៩ ដោយមានមនុស្ស ៨នាក់ បានប៉ះពាល់ដោយផ្ទាល់ និង១៨នាក់ ប៉ះពាល់ដោយប្រយោល ដើម្បីជំរុញដល់អ្នកពាក់ព័ន្ធទាំងអស់ត្រូវធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល ។ ក្នុងដំណើរអញ្ជើញចុះពិនិត្យនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ឲ្យក្តាប់មុខសញ្ញាដែលប៉ះពាល់ដោយប្រយោល និងដោយផ្ទាល់ ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ដើម្បីជំរុញការធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល ក្នុងនោះអាជ្ញាធរ រួមនឹងមន្ត្រីពាក់ព័ន្ធ ត្រូវពិនិត្យ និងតាមដានឲ្យបានជាប់ជាប្រចាំ ដើម្បីជួយឧបត្ថម្ភ គាំទ្រដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ឲ្យបានទាន់ពេលវេលាផងដែរ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយស្ត្រីខាងលេី ត្រូវទៅពិនិត្យសុខភាព និងយកសំណាក់នៅមន្ទីរពេទ្យបង្អែក ដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ […]
ឯកឧត្តម សួន សុម៉ាលីន និងលោកជំទាវ បាននាំយក ព្រះរាជអំណោយ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងអំណោយផ្តល់ជូនកីឡាករទូក ង ខេត្តព្រៃវែង ចំនួន៥៦ទូកដែលបានចូលរួមប្រណាំងក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក
ព្រៃវែង៖ នៅរសៀលថ្ងៃទី២៦ ខែវិច្ជិកា ឆ្នាំ២០២៣ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកជំទាវ បាននាំយក ព្រះរាជអំណោយ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងអំណោយផ្តល់ជូនកីឡាករទូក ង ខេត្តព្រៃវែង ចំនួន៥៦ទូកដែលបានចូលរួមប្រណាំងក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញនេះ។ ថ្លែងនៅក្នុងឱកាសនោះដែ ឯកឧត្ដម អភិបាលខេត្ត បានប្រសាសន៍ផ្តាំផ្ញើរដល់កីឡាករចំណុះទូកទាំងអស់ត្រូវ ថែរក្សាសុខភាព និងគោរពបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការរៀបចំប្រណាំងទូក ធ្វើយ៉ាងណាឱការប្រណាំងទូកនេះទទួលបានជោគជ័យ សម្រាប់ខេត្តព្រៃវែង និងស្រុករបស់យើង។ ក្នុងឱកាស់នោះដែរ ឯកឧត្ដម អភិបាលខេត្តព្រៃវែង និងក្នុងនាមគណៈកម្មការគ្រប់គ្រងទូកងខេត្តព្រៃវែង សូមក្រាបបង្គំថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ និងជ័យមង្គល ថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូណ៍ ព្រះជន្មាយុយឺនយូរ ដេីម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្ត […]