ព័ត៌មានជាតិ

មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានរៀបចំបើកសិក្ខាសាលាទ្វេភាគីរវាងប្រទេសអូស្ត្រាលី និងកម្ពុជា តាមប្រព័ន្ធ ZOOM ស្តីពីស្ត្រីសន្តិសុខ និងសន្តិភាព

ភ្នំពេញ : នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានរៀបចំបើកសិក្ខាសាលាទ្វេភាគីរវាងប្រទេសអូស្ត្រាលី និងកម្ពុជា តាមប្រព័ន្ធ ZOOM ស្តីពីស្ត្រីសន្តិសុខ និងសន្តិភា ក្រោមវត្តមានរបស់លោកជំទាវកញ្ញាឧត្តមសេនីយ៍ទោ កុសល់ ម៉ាលីនដា អគ្គនាយករង និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ។

អញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលានោះរួមមាន វត្តមាន លោក DAVID McPherson, RAN មេបញ្ជាការ HMAS Anzac នៃប្រទេសអូស្ត្រាលី បានចូលរួមផងដែរ ។

ថ្លែងក្នុងពិធីបើកលោកជំទាវកញ្ញា កុសល់ ម៉ាលីនដា បានសង្កត់ធ្ងន់ថា
អង្គសិក្ខាសាលាស្ដីពីស្រ្ដីសន្តិភាព និងសន្តិសុខនេះ គឺផ្តោតសំខាន់ទៅលើការចូលរួមរបស់ស្រ្ដីនៅក្នុងតំបន់បេសកកម្មដោយធ្វើទៅតាមការឆ្លើយតបទៅនិងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខលេខ១៣២៥ ដែលជម្រុញអោយមាន ការចូលរួមពីសំណាក់នារីអោយពេញលេញទាំងសមត្ថភាពក្នុងតំបន់បេសកកម្ម ហើយក្នុងនោះកម្ពុជាដែលជាប្រទេស១ ដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពមកជួយស្វែងរកសុខសន្តិភាពជូនប្រទេសកម្ពុជា គឺUNTAC ដឹកនាំដោយ ឯកឧត្តមសេនីយ៍ឯកJONH M SANDERSON ដែលជាមេបញ្ជាការកងកម្លាំងរបស់ UNTAC ដែលជាជនជាតិ អូស្ត្រាលី ជាអ្នកដឹកនាំកម្លាំង UNTAC នៅកម្ពុជា ។

ហើយកម្ពុជាក៏សូមថ្លែងអំណរគុណដល់ប្រទេសអូស្ត្រាលី នៅក្នុងអំឡុងពេលបំពេញបេសកកម្មនៅកម្ពុជា ដែលខិតខំចូលរួមចំណែកស្វែងរកសុខសន្តិភាពជូនប្រទេសកម្ពុជា ។

ម្យ៉ាងទៀតប្រទេសអូស្ត្រាលី ក៏ជាប្រទេសទី១ ដែលធ្លាប់ផ្ដល់ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សផ្នែកសង្កេតការណ៍ និងនាយទាហានសេនាធិការ នៅពេលដែលមជ្ឈមណ្ឌលជាតិបានចាប់កំណើតដំបូង មុនពេលចេញបំពេញបេសកកម្មសន្តិភាពជាមួយអង្គកាសហប្រជាជាតិ ។ប្រទេសអូស្ត្រាលី បានបើកវគ្គដំបូងSOUNMO ហើយបច្ចុប្បន្នតាមរយៈ សាកលវិទ្យាល័យការពាជាតិ (NDU) ហើយអូស្ត្រាលីក៏បានផ្ដល់ការហ្វឹកហ្វឺនផ្នែកភាសាអង់គ្លេស ដល់កងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងសមត្ថភាពអោយមានប្រសិទ្ធភាព និងប្រសិទ្ធិផលក្នុងការចូលរួមបំពេញបេសកកម្មបន្ថែមទៀត ។

នៅក្នុងបរិបទបច្ចុប្បន្ននេះ នៅក្នុងតំបន់បេសកកម្ម លើប្រទសមួយចំនួនកំពុងប្រឈមទៅនិងហានិភ័យខ្ពស់ ទាំងប្រពៃណី សាសនា និងជម្លោះប្រដាប់អាវុធជាដើម ។ ដូច្នេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានដាក់ចេញនូវសកម្មភាពដើម្បីសន្តិភាព ដើម្បីធ្វើជាផែនទីបង្ហាញផ្លូវ និងឯកសារយោងជាច្រើនទៀត ដើម្បីពង្រឹងសមត្ថភាពរបស់នារី នៅក្នុងតំបន់បេសកកម្ម ។ ហើយកិច្ចខិតខំប្រឹងប្រែង នៅក្នុងប្រតិបត្តិការរក្សាសន្តិភាព នាពេលថ្មីៗនេះ ឯកឧត្តម អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានដាក់ចេញនូវផែនការសន្តិភាពបូក ដើម្បីបានបន្តអនុវត្តន៍នូវវិធានការនាៗ ដើម្បីសម្រេចបាននៅរបៀបវារៈ ដែលដាក់ចេញនៅក្នុងសកម្មភាព ដើម្បីសន្តិភាព ដែលផ្ដោតទៅលើ៧ចំនុចជាអាទិភាពសំខាន់ៗ ហើយនៅក្នុងចំនុចមួយនេះ ស្ត្រីសន្តិភាព និងសន្តិសុខ មជ្ឈមណ្ឌលជាតិបានសង្ឃឹមជឿជាក់ថា សិក្ខាសាលានេះ និងជួយជម្រុញបន្ថែមទៀតដើម្បីអោយសម្រេចបាននៅរបៀបវារៈដែលបានដាក់ចេញនូវការពិភាគ្សាជជែកផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ពីគ្នា ក្នុងសិក្ខាសាលា ដើម្បីបង្កើនការយល់ដឹងបន្ថែមពាក់ព័ន្ធទៅនឹងកិច្ចការងារប្រឈមនាៗ សម្រាប់នារីនៅក្នុងតំបន់បេសកកម្ម ។ ហើយម្យ៉ាងវិញទៀតនៅក្នុងបរិបទនៃការប្រឈមមេរោគកូវិដ-១៩ផង ដូច្នេះសិក្ខាសាលានេះ បានបង្ហាញនូវការចែករំលែកបទពិសោធន៍ ក៏ដូចជាបញ្ហាប្រឈមនាៗ ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា ធ្វើយ៉ាងណាមិនអោយនារីយើងមានសមត្ថភាពយល់ដឹងកាន់តែច្បាស់ លើការងារចូលរួមបេសកកម្ម អោយកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ហើយជាពិសេសជាងនេះទៅទៀត សិក្ខាសាលាបានលើកកំពស់ពីកិច្ចសហប្រតិបត្តិការ និងមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរផងដែរ។

adm

Leave a Reply

Your email address will not be published. Required fields are marked *